
TNAOT News
· 2020-04-24
មាន័យណាស់ ខេម ច្រៀងមួយបទ អត្ថយន័យចាក់ដោត និងគំនិតអប់រំជាច្រើន
#តារាចម្រៀង# #COVID-19# #ខេម# #កម្សាន្ត# #តារាខ្មែរ#
3139
តារាចម្រៀងសំឡេងស្អកលោក ខេម បានច្រៀងបទចម្រៀងមួយបទយ៉ាងពីរោះរណ្តំ ដើម្បីជាសារដាស់តឿនពុកម៉ែបងប្អូនកុំឱ្យភ្លេចខ្លួន និងថែរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនស្ដាប់តាមសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល។
នៅក្នុងបទចម្រៀងថ្មីរបស់លោក ខេម ដែលមានចំណងជើងថា “រងគ្រោះព្រោះមិនស្តាប់” មិនត្រឹមតែពីរោះនោះទេ ថែមទាំងបង្កប់អត្ថន័យអប់រំជាច្រើន ជាពិសេសនោះ កុំឲ្យប្រជាពលរដ្ឋខ្មែរភ្លេចខ្លួនឲ្យសោះ ត្រូវខ្វល់ និងតាមដានព័ត៍មានឲ្យទាន់ពេលវេលា ដើម្បីឲ្យពុកម៉ែបងប្អូនមានសុវត្ថិភាពល្អទាំងអស់គ្នា គេចផុតពីជំងឺដ៏អាក្រក់កូវីដ១៩។
ដូច្នេះអ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើដើម្បីប្រយុទ្ធប្រឆាំងមេរោគដ៏កាចសាហាវកូវី១៩ ផ្អាកជួបជុំគ្នា កុំទៅទីប្រជុំជន ត្រូវពាក់ម៉ាស់ និងលាងដៃជាមួយជែលឬអាល់កុលឲ្យបានត្រឹមត្រូវ៕
អត្ថបទដោយ៖ លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)