- ទេសចរណ៍
- កម្ពុជា
តំណភ្ជាប់មិត្តភាព
កិច្ចសហការពាណិជ្ជកម្ម Litalk TNAOT on FaceBook Harbor Property Knongsrok ច្បាប់រក្សាការសម្ងាត់Copyright © 2020
គ្រាន់តែJennie ធ្វើម៉ូដែលវ៉ែនតាសោះ លក់តែប៉ុន្មាននាទីក៏ដាច់ស្តុកបាត់
ថ្មីៗនេះ កម្រងវ៉ែនតាម៉ូដថ្មីដែលមានអ្នកតំណាងជាតារាចម្រៀងស្រីល្បីឈ្មោះកូរ៉េ Jennie ក្រុម BlackPink ត្រូវបានលក់ដាច់ខ្លាំងមែនទែន ទោះបីជាមានតម្លៃខ្ពស់ និងស្ថិតក្នុងស្ថានភាពដែលពិភពលោកកំពុងមានជំងឺកូវីដ១៩ រាលដាលក៏ដោយ។
ចាប់តាំងពីខែមីនាកន្លងមក ស្រីស្អាត Jennie សមាជិកក្រុមចម្រៀង BlackPink បានចាប់ផ្ដើមពញ្ញាក់អារម្មណ៍អ្នកគាំទ្រដោយការបង្ហាញរូបភាពខ្លួនជាមួយវ៉ែនតារបស់ម៉ាកមួយដែលខ្លួនតំណាងជាបណ្ដើរៗ។ រហូតមកដល់ដើមខែមេសានេះ នាងបានបង្ហាញរូបភាពទាំងស្រុងរបស់ម៉ូដវ៉ែនតារបស់ម៉ាកយីហោខាងលើ ដែលបញ្ចូលនៅក្នុងទស្សនាវដ្តី Marie Claire ដែលខ្លួនក៏នឹងជាអ្នកតំណាងលើទស្សនាវដ្ដីនេះផងដែរ។
គួរបញ្ជាក់ផងដែរថា ម៉ូដវ៉ែនតានេះមានតម្លៃចាប់ពី ២៥០ ទៅ២៦០ដុល្លារក្នុងមួយគូ រីឯខ្សែពាក់បន្ថែមមានតម្លៃ ១៣០ដុល្លារក្នុង១ខ្សែ។
អ្វីដែលភ្ញាក់ផ្អើល គឺនៅព្រឹកថ្ងៃទី ២១ ខែមេសា ក្រោយពេលដាក់លក់លើវិបសាយរបស់ម៉ាកនេះ នៅប្រទេសចិន មិនបានប៉ុន្មាននាទីផង វ៉ែនតាទាំងអស់ដែលមានម្ចាស់បទ Solo តំណាងគឺលក់ដាច់គ្មានសល់ ទោះបីជាកំពុងមានការប៉ះពាល់ពីជំងឺកូវីដ១៩ក៏ដោយ៕
ប្រភព៖ Zing
សេចក្តីប្រកាសចែករំលែកព័ត៌មាន៖
នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។
ការណែនាំពិសេស
រឿង ភរិយាចៃដន្យ ភាគទី ១~៣ _ ប្រលោមលោក
Novel Readers 4824 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីរឿង ក្រមុំគត់មត់កំលោះបិសាច ភាគទី ៣~៤ តចប់ _ ប្រលោមលោក
Novel Readers 5102 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីរឿង វេទមន្តស្នេហ៍សណ្ដំបេះដូង ភាគទី ១០~៤ តចប់ _ ប្រលោមលោក
Novel Readers 6395 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីសិក្សាពីចិត្តរួចហើយរៀបចំទំព័រជីវិតដោយខ្លួនឯងចុះ
ស៊ន សារ៉ុង 4436 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី
មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប