TNAOT News

· 2020-04-24

Kim Tae Hee ក្នុង​រឿង Hi Bye Mama ស្អាត​ខ្លាំង ទោះស្លៀកសាមញ្ញៗក៏ដោយ

#Kim Tae Hee# #Hi Bye Mama# #កម្សាន្ត# #តារាអន្តរជាតិ# #សម្លៀកបំពាក់#

1277

ក្នុង​ខ្សែភាពយន្ត​ភាគ Hi Bye Mama កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Kim Tae Hee ​​ទទួល​បាន​ចំណាប់​អារម្មណ៍​ជា​ខ្លាំងពីអ្នកគាំទ្រ ទោះបីជានាង​ជ្រើស​យក​សម្លៀក​បំពាក់​​ជា​​ម៉ូដ​សាមញ្ញ​មក​ស្លៀកក៏​ដោយ។


បន្ទាប់ពីខ្សែភាពយន្ត​ភាគ​កូរ៉េ Hi Bye Mama ចប់​ទៅ តួឯក​ស្រី​នៃ​រឿង ដែល​សម្ដែងដោយ Kim Tae Hee បាន​ទទួល​ការ​សរសើរ​ជា​ខ្លាំង ព្រោះសមត្ថភាព​របស់​នាង​នៅ​ក្នុង​រឿង​នេះ​ ពិតជាល្អខ្លាំងមែនទែន។


​ប្រពន្ធ ​Rain ត្រូវ​បាន​​ទស្សនិកជន​វាយ​តម្លៃ​ថា បាន​ធ្វើ​ឲ្យ​អ្នក​មើល​មិន​តិច​ឡើយ​ដែល​យំ​តាម​នាង លើសពី​នេះ ក្រៅ​ពី​សាច់​រឿង​ទាក់ទាញ សម្លៀក​បំពាក់​របស់ អ្នក​ម្ដាយ​កូន​១​រូប​នេះ​ក៏​ទទួល​បាន​ចំណាប់​អារម្មណ៍​មិន​តិច​ដែរ។

នៅ​ក្នុង​រឿង​នេះ ស្រី​ស្អាត​វ័យ ៤០​ឆ្នាំ បាន​ត្រឹម​ស្លៀក​ខោអាវ​ម៉ូដ​សាមញ្ញ​ប៉ុណ្ណោះ ដើម្បី​សម​នឹង​សាច់​រឿង តែ​នៅ​​ត្រូវ​បាន​គេ​សរសើរ​ថា​ស្អាត​លេច​ធ្លោ​ដដែរ។


ទោះ​បី​ជា​មាន​ម៉ូដ​សាមញ្ញ​ក៏​ដោយ តែខោអាវ​ដែល​តារា​កើត​ឆ្នាំ១៩៨០ ប្រើប្រាស់​ក្នុង​រឿង​ភាគ​នេះ មាន​តម្លៃ​មិន​ទាប​ឡើយ ដ្បិត​​សុទ្ធតែ​មក​ពី​យីហោ​ល្បី​ៗ​ទាំង​អស់ ដូច​ជា IINES, Givenchy និង Acne Studios ជាដើម។ ជា​មធ្យម ខោអាវ​ដែល Kim Tae Hee ប្រើ​ក្នុង​រឿង​នេះ មាន​តម្លៃ​ពី ៣៧០​ដុល្លារ ទៅ​៣០០០​ដុល្លារ​ក្នុង​មួយ​ឈុត៕


ប្រភព៖ koreaboo


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស