TNAOT News

· 2020-04-25

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ស្នើឱ្យអាណាព្យាបាលសិស្ស ដាក់ពាក្យសុំបញ្ចុះតម្លៃសិក្សា

#ស្នើសុំ# #សមាគម# #មាតាបិតា# #សង្គម# #សេដ្ឋកិច្ចជាតិ# #អាណាព្យាបាល#

7966

យោងតាមសេចក្តីអំពាវនាវរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ស្តីពី ការដាក់ពាក្យសុំបញ្ចុះតម្លៃសិក្សា របស់មាតាបិតា ឬ អាណាព្យាបាលសិស្សានុសិស្ស ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩។

កន្លងមកសមាគម ក៏បានសង្កេតឃើញផងដែរថា មានការផ្តុំគ្នាតវ៉ាសុំបញ្ចុះថ្លៃពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (CIA FIRST International School) និងសាលាអន្តរជាតិ ផារ៉ាហ្គន (Paragon International School)។

នៅក្នុងរដូវកាលជំងឺកូវីដ ១៩ កំពុងរាតត្បាតនេះពិតជាធ្វើឱ្យលំបាកដល់ជីវភាពមាតាបិតា និងអ្នកអាណាព្យាបាលសិស្សក៏ពិតមែន តែជំងឺនេះក៏ធ្វើឱ្យខ្ទេចខ្ទាំដល់គ្រឹះស្ថានសិក្សាអប់រំឯកជនដូចដែលបានរៀបរាប់គោរពជូនខាងលើផងដែរ។

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សូមគោរព និងអំពាវនាវដល់មាតាបិតា ឬ អាណាព្យាបាលសិស្សទាំងអស់ ដើម្បីចៀសវាងជំងឺរាតត្បាតកូវីដ ១៩ ដោយផ្តុំគ្នាដើម្បីបុត្រាបុត្រីជាទីស្រលាញ់ និងគ្រឹះស្ថានសិក្សាអប់រំឯកជនដែលកូនចៅលោកអ្នកកំពុងសិក្សា និងដើម្បីសង្គមជាតិដ៏ល្អចៀសផុតពីជំងឺរាតត្បាតកូវីដ ១៩ សូមមាតាបិតា ឬ អាណាព្យាបាលសិស្សដែលកំពុងជួបការលំបាក មេត្តាដាក់ពាក្យស្នើសុំបញ្ចុះតម្លៃ ដោយជម្រាបពីវិបត្តិហិរញ្ញវត្ថុរៀងៗខ្លួនដែលបណ្តាលមកពីជំងឺកូវីដ ១៩ ជូនដល់ម្ចាស់ ឬ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាអប់រំឯកជននីមួយៗ ដើម្បីជួយដោះស្រាយ និងបន្ធូរបន្ថយជូនបងប្អូនឱ្យអស់ពីលទ្ធភាព៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស