SaroeunPheara

· 2020-04-25

សេវាកម្មដឹកជញ្ជូនតាមទូកដ៏ល្បីនៅបាងកកបានកំណត់ចំនួនអ្នកដំណើរដើម្បីរក្សាគម្លាត

#COVID-19# #សង្គម# #សេវាកម្មដឹកជញ្ជូន# #សេដ្ឋកិច្ចជាតិ# #អ្នកដំណើរ#

288

សេវាកម្មដឹកជញ្ជូនមនុស្សតាមទូកដ៏ពេញនិយមនៅលើព្រែក Khlong Saen Saep នឹងដាក់ចេញនូវវិធានការណ៍កំណត់ចំនួនចំនួនអ្នកដំណើរដែលអង្គុយក្នុងទូកនីមួយៗ។

គោលនយោបាយនេះត្រូវបានបញ្ជាដោយរដ្ឋបាលក្រុងបាងកក (BMA) ដើម្បីកែទម្រង់ការដឹកជញ្ជូនឆ្លងកាត់ក្រុងបាងកកឱ្យស្របទៅនឹង«ភាពប្រក្រតីថ្មី» ចំពេលមានការផ្ទុះឡើងនៃវីរុសកូវីដ១៩។ អភិបាលរងក្រុងបាងកកលោក Sakoltee Phattiyakul បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រថា លោកបានស្នើសុំប្រតិបត្តិករសេវាកម្ម «Krobkrua Khon Soeng ឆ្នាំ២០០២ ឬក្រុមហ៊ុនដឹកជញ្ជូនគ្រួសារ ២០០២» ឲ្យអនុវត្តតាមវិធានការណ៍រក្សាគម្លាតពីគ្នាដោយកំណត់ចំនួនកៅអីអ្នកដំណើរត្រឹម ៥០នាក់ក្នុងមួយជើង។ សេវាកម្មដឹកជញ្ជូនរបស់ Khlong Saen Saep ត្រូវបានគេដឹងថា មានការកកស្ទះខ្លាំងដែលជួនកាលនាំឱ្យមានគ្រោះថ្នាក់ទៀតផង។ មុនពេលមានវីរុសកូវីដ១៩ចូលមកដល់ ទូកនីមួយៗបានដឹកអ្នកដំណើររហូតដល់ ១២០នាក់ឯណោះ។ មុនពេលមានវីរុសកូវីដ១៩ អ្នកដំណើររហូតដល់ ៦០០០០ នាក់បានឡើងជិះទូកក្នុងមួយថ្ងៃ។ ឥឡូវនេះចំនួនអ្នកដំណើរត្រូវបានកាត់បន្ថយមកនៅត្រឹម ៦០០០នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែស្ថិតក្នុង«ភាពធម្មតា»ចំនួនអ្នកដំណើរតិចជាងមុន នឹងធ្វើឱ្យមានគម្លាតគ្រប់គ្រាន់រវាងអ្នកដំណើរ។ លោក Sakoltee បានមានប្រសាសន៍ថា«អ្នកដំណើរត្រូវរង់ចាំទូកផ្សេងទៀតប្រសិនបើកន្លែងអង្គុយទាំងអស់ពេញ»។ 

រូបតំណាង

BMA ក៏បានបញ្ជាឱ្យប្រតិបត្តិករនិងមន្រ្តីទីក្រុងណែនាំវិធានការណ៍រក្សាគម្លាតដល់អ្នកដំណើរ និងប្រជាពលរដ្ឋផ្សេងទៀតឱ្យរក្សាគម្លាតពីគ្នាយ៉ាងហោចណាស់មួយម៉ែត្រដើម្បីការពារការឆ្លងវីរុសកូវីដពីនរណាម្នាក់ដោយចៃដន្យ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស