TNAOT News

· 2020-04-25

អាមេរិកថ្កោលទោសចិនលើសកម្មភាពនៅក្នុងសមុទ្រខាងកើត

#សមុទ្រខាងកើត# #Mike Pompeo# #សង្គម# #អាមេរិក# #ចិន# #នយោបាយជាតិ#

885

រហូតមកដល់ពេលនេះ អាមេរិក នៅតែបន្ដថ្កោលទោសទៅលើសកម្មភាពនានារបស់ចិន នៅក្នុងសមុទ្រខាងកើត ទើបអាមេរិកបញ្ជូននាវាផ្ទុកយន្ដហោះ ឆ្លងកាត់ច្រកសមុទ្រកោះ​តៃវ៉ាន់ ដែលជាការបង្ហាញថា អាមេរិកនៅតែបន្ដការពារកោះតៃវ៉ា់ន់  ខណ:ចិនធ្វើ​សមយុទ្ធ​យោធា នៅលើដែនសមុទ្រ។

លោក  Mike Pompeo រដ្ឋមន្រ្ដីការបរទេសអាមេរិក បានរិះគន់ដល់សកម្មភាពថ្មីៗរបស់ចិន នៅលើដែនសមុទ្រខាងកើត រួមទាំងការប្រកាសបង្កើតស្រុករបស់ចិននៅលើប្រជុំកោះ  គឺស្រុក Xisha និង ស្រុក Nansha ផងដែរ។

 

ដោយឡែកភាគីចិនវិញ ក៏បានថ្កោលទោសអាមេរិក ជុំវិញការធ្វើនាវាចរណ៍របស់នា​វាចម្បាំង​អាមេរិក នៅច្រកសមុទ្រតៃវ៉ាន់ ដោយចាត់ទុកថា នេះជាសកម្មភាពបង្កេហេតុ​របស់​អាមេរិក។

នៅក្នុងកិច្ចប្រជុំតាមវីដេអូខន់ហ្វ័ររ៉ែន កាលពីដើមសប្ដាហ៍ រវាងរដ្ឋមន្រ្ដីការបរទេស នៃបណ្ដា​ប្រជាជាតិអាស៊ីភាគអាគ្នេយ៍ ហៅកាត់អាស៊ាន និងអាមេរិកនោះ លោក Pompeo បានសង្កត់​ធ្ងន់ថា អាមេរិកប្រឆាំងយ៉ាងដាច់ខាត ចំពោះសកម្មភាពគំរាមកំហែង​របស់ប្រទេសចិន ប្រឆាំង​នឹង​ប្រទេសជិតខាង នាពេលកន្លងមក។

ជាមួយគ្នានេះដែរ លោក Hishammuddin Hussein រដ្ឋមន្រ្ដីក្រសួងការបរទេសម៉ាឡេស៊ី ក៏បាន​ថ្លែងថា បញ្ហានេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែធ្វើការរួមគ្នា ដើម្បីរក្សានូវ​សន្ដិភាព សន្ដិសុខ និងស្ថិរភាព នៅក្នុងសមុទ្រខាងកើត។ ភាគីទាំងអស់ត្រូវតែខិតខំប្រឹងប្រែងបង្កើត រក្សា និងធ្វើឲ្យប្រសើរឡើងនូវទំនុកចិត្ដទៅវិញទៅមក។ 

លោករដ្ឋមន្រ្ដីការបរទេសម៉ាឡេស៊ី បានបន្ដថា សមុទ្រខាងកើតគួរតែរក្សា ជាសមុទ្រសន្ដិភាព និង​ពាណិជ្ជកម្ម។ ដូច្នេះបញ្ហាទាំងឡាយ ពាក់ព័ន្ធនឹងសមុទ្រខាងកើត ត្រូវតែដោះស្រាយ​ដោយ​ស​ន្ដិវិធី ផ្អែកលើគោលការណ៍នានា នៃច្បាប់អន្ដរជាតិ ដោយរួមទាំងអនុសញ្ញា​របស់​អង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ (UNCLOS) នាឆ្នាំ១៩៨២ផងដែរ៕ប្រែសម្រួលដោយ Nuon

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស