- ទេសចរណ៍
- កម្ពុជា
តំណភ្ជាប់មិត្តភាព
កិច្ចសហការពាណិជ្ជកម្ម Litalk TNAOT on FaceBook Harbor Property Knongsrok ច្បាប់រក្សាការសម្ងាត់Copyright © 2020
កិច្ចប្រជុំG20ត្រូវលុបចោលក្នុងនាទីចុងក្រោយ ដោយសាវិវាទអាមេរិក-ចិន ពាក់ព័ន្ធWHO
កិច្ចប្រជុំ G20 អនឡាញដែលប្រទេសអារ៉ាប៊ីសាអូឌីត ជាម្ចាស់ផ្ទះ ត្រូវបានលុបចោល នៅនាទីចុងក្រោយ ដោយសារតែវិវាទ រវាងចិន និង អាមេរិក ស្តីពីតួនាទីរបស់ WHO ពាក់ព័ន្ធកូវីដ១៩។
មុនដំបូង កិច្ចប្រជុំ G20 នឹងមានការចូលរួមពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ប៉ុន្តែក្រោយមកក៏មិនមានព័ត៌មាន ស្តីកិច្ចប្រជុំ ដែលអារ៉ាប៊ីសាអូឌីត ប្រកាសនោះឡើយ ។
រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាក់ថា ការសម្រេចផ្អាកជំនួយរបស់អាមេរិក ទៅលើអង្គការសុខភាពពិភពលោក WHO គឺដើម្បីបង្វែរការចាប់អារម្មណ៍របស់សហគមន៍អន្តរជាតិស្តីពីវិបត្តិកូវីដ១៩នៅអាមេរិក ។ សកម្មភាពទាំងនោះក៏ជាចេតនាទម្លាក់កំហុសទៅឲ្យចិនផងដែរ។ មកទល់ពេលនេះ អាមេរិក នៅតែនិយាយថា WHO បានលម្អៀងទៅខាងចិន ហើយចិនត្រូវតែទទួលខុសត្រូវ ចំពោះការខាតបង់ បង្កឡើងដោយវីរុសកូវីដ១៩។
ទំនាក់ទំនង រវាងអាមេរិក និងចិន កាន់តែអាក្រក់ទៅៗ អាចប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ពិភពលោក។ ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា អាមេរិកកំពុងតែអូសទាញប្រទេស ដែលរងការខាតបង់ច្រើនជាងគេ ទាំងអាយុជីវិត និងទ្រព្យសម្បត្តិ ដាក់គំនាបទៅលើប្រទេសចិន បង្ខំឲ្យចិនសងសំណង់។ ប៉ុន្តែរឿងនោះ មិនអាចទៅរួចឡើយ ដោយសារចិននៅពេលនេះមានភាពរឹងមាំ មានទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិ ពិសេសគឺប្រទេសតំបន់អឺរ៉ុបតែម្តង៕ ប្រែសម្រួលដោយ៖MEO
សេចក្តីប្រកាសចែករំលែកព័ត៌មាន៖
នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។
ការណែនាំពិសេស
តើធ្លាប់ឃើញរបៀបរកបង្កងប៉ាកទេ...! ចង់ទៅឃើញផ្ទាល់នឹងភ្នែកទេ..? នេះជាសកម្មភាពនៃការរកបង្កងប៉ាករបស់ប្រជានេសាទនៅសហគមន៍ត្រពាំងសង្កែ ខេត្តកំពត។
skill of life 11684 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីតើត្រូវតុបតែងផ្ទះយ៉ាងណាដើម្បីឆាប់ទទួលបានអ្នកជួល?
Harbor Property 3001 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីវិធីធ្វើនំចាក់ចុល
SR Cambodia 4814 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីចំណេះដឹង (ទស្សនៈ) ៖ ភាពខុសគ្នារវាងប្រជាជននៃប្រទេសមហាអំណាច និងប្រទេសធម្មតា
និទានរឿងខ្មែរ 3293 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី
មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប