លក់ទ្រព្យសម្បត្តិ ឬខ្ចីលុយសាច់ញាតិ ទប់ទល់អំឡុងពេលជំងឺកូវីដ ១៩ ជាដំណោះស្រាយល្អដែរទេ?

TNAOT News 2020-04-25 15:41:37
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ស្ថានភាព​រាតត្បាត​ជំងឺ​កូវីដ ១៩ លើ​ពិភពលោក កំពុង​ជះ​ឥទ្ធិពលអវិជ្ជមាន​ដល់​ពលរដ្ឋ​រាប់​សិបលាន​នាក់​ជុំ​វិញ​ពិភពលោក ក្នុង​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ក៏​រង​ផល​ប៉ះពាល់​ដូច​គ្នា ពិសេស​​ពលរដ្ឋ​ដែល​មាន​របរស្ថិត​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៅ​ពេល​ធ្លាក់ចុះនូវប្រាក់ចំណូលប្រចាំ​ថ្ងៃ ​នាំឲ្យ​មាន​ផលប៉ះពាល់ខ្លាំង រាប់​បញ្ចូល​ទាំងបងប្អូន មាន​របបលក់បាយសម្ល គ្រឿងទេស រួមទាំងសេវាដឹកជញ្ជូនឯក​ជន ដូចជាអ្នក​រត់ម៉ូតូកង់បី បើក​តាក់ស៊ី​ជាដើម។

 ការស្វែងរកដំណោះស្រាយ ដើម្បីបង្កើនប្រាក់ចំណូល ឱ្យកើនឡើងដូចគ្រាមុន អាចជារឿងលំបាកសម្រាប់ក្រុមពលរដ្ឋ​ប្រកបអាជីពទាំងនេះ ព្រោះការរាតត្បាតជំងឺកូវីដ ១៩ ដែល​អូសបន្លាយជាច្រើនខែ ​អាចនាំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​មិនហ៊ានចេញពីផ្ទះ ការ​ទិញ​លក់​ទំនិញ​ប្រចាំ​ថ្ងៃ អាជីវកម្មខ្នាតតូច និងមធ្យម សុទ្ធ​តែបាត់បង់អតិថិជនជាបន្ត​បន្ទាប់។

សម្រាប់​ពេល​នេះ ពលរដ្ឋប្រកបរមុខរបរលក់បាយសម្ល កាន់​តែ​មាន​អារម្មណ៍​អស់សង្ឃឹម ជាមួយផល​វិបាក​កំពុង​កើត​មាន​លើ​មុខរបររបស់ខ្លួន ខណៈទំនិញបានដាក់លក់នៅហ្នឹងកន្លែង មិនត្រូវបានទទួលការកម្មង់ ទិញពីអតិថិជន ជាហេតុម្ចាស់ហាង​អាជីវកម្ម​ខ្លះ សម្រេចចិត្តបិទទ្វារ ស្រប​ពេល​ខ្លះ​ទៀត​នៅ​តែ​ព្យាយាម​ស្វះ​ស្វែង​រក​ហិរញ្ញវត្ថុ​ជំនួយ ដើម្បី​ផ្គត់​ផ្គង់​ដល់​ដំណើរ​ការ​មុខ​របរ​ខ្លួន​ ព្រោះ​ស្តាយ​ញើស​ឈាម​ដែល​​ចំណាយពេលជាច្រើន​ឆ្នាំ​ កសាង​ឡើង​ដោយ​លំបាក មិន​សមនឹង​បាត់​បង់​មួយ​ប៉ប្រិច​ភ្នែក​បែប​នេះ។

មុនពេលស្ថានភាព​ជំងឺកូវីដ ១៩ ផ្ទុះ​ឡើង​ខ្លាំង អ្នកស្រី ប៉ាត វត្តី អាយុ ៣៧ឆ្នាំ រស់នៅសង្កាត់បឹងកេងកង៣ ប្រាប់​ឲ្យ​ដឹង​ថា គាត់លក់បាយសម្លនៅខាងសារៈមន្ទីរទួលស្លែង សម្រាប់ភ្ញៀវបរទេសនិងខ្មែរ។ ជាធម្មតា​ចំណូល១ថ្ងៃ អ្នក​ស្រី​អាច​ទទួល​បានចន្លោះ ៤០-៦០ ម៉ឺន ប៉ុន្តែមានកូវីដ ចំណូលអ្នក​ស្រី​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​តែ ១០ ម៉ឺនរៀលប៉ុណ្ណោះ។

អ្នកស្រីវត្តី បានបញ្ជាក់ថា៖« ពីមុនអ្នកស្រីលក់បាយ៣វេន គឺពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច ប៉ុន្តែឥឡូវគឺលក់តែពីរវេនទេ គឺពេលព្រឹកនិងពេលរសៀលតែប៉ុណ្ណោះ ដោយឡែកពេលល្ងាច គឺត្រូវបិទហាងអត់លក់ ដោយសារតែអត់មានមនុស្សចូលមកញុំា។

ស្រដៀងគ្នាផងដែរ អ្នកស្រីហ៊ិន លក្ខិណា អាយុ៣៥ឆ្នាំ ប្រកបមុខរបរលក់គ្រឿងទេសចាបហ៊ួយតិចតួច នៅខាងមុខទីស្នាក់ការអភិរក្សស៊ីក្លូ ក៏បានលើកឡើងដែរថា អ្នកស្រីបានបង្ខំចិត្តយកប្រាក់ខែរបស់កូន និងប្រាក់ខែប្តីគាត់ ដើម្បីមកផ្គត់ផ្គង់ថ្លៃម្ហូបអាហារ និងការចំណាយនៅក្នុងផ្ទះ។

អ្នកស្រីប្រាប់ឱ្យដឹងថា៖«កាលមុនខ្ញុំរកចំណូលបានពី៥០ទៅ១០០ដុល្លារ ប៉ុន្តែឥឡូវលក់មិនបានលុយទេ ១ថ្ងៃបានតែ៤ម៉ឺនរៀល ដោយសារតែអ្នកធាក់ស៊ីក្លូ និងកម្មករស៊ីឈ្នូលលើកឥវ៉ាន់ឱ្យគេ រកចំណូលមិនបានដូចគ្នា ហើយសូម្បីតែមី១កញ្ចប់ ក៏ពួកគេទិញជំពាក់លុយដែរ»។

ក្រឡេកមកមើលអ្នករត់តុកតុកនិងម៉ូតូកង់បីវិញ ក៏បានកើតមាននូវបញ្ហានេះដូចគ្នាដែរ ពួកគេត្រូវរត់ទៅខ្ចីលុយពីបងប្អូនសាច់ញាត់ ដើម្បីយកមកទប់ទល់ថ្លៃចំណាយនៅក្នុងផ្ទះជាប្រចាំ និងត្រូវបង្វិលសងធនា​គារជារៀងរាល់ខែផងដែរ។

បើតាមអ្នកបើកបរតុកតុកម្នាក់ឈ្មោះ វណ្ណា សារ៉ាត់ អាយុ៣៣ឆ្នាំ រស់នៅទីក្រុងភ្នំពេញបានត្រៀមលក់វត្ថុដែលមានតម្លៃដើម្បីសងធនាគារ ខណៈដែលគាត់អាចរកបានចំណូលបាន ត្រឹមតែផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងក្រុមគ្រួសារតែប៉ុណ្ណោះ។

បុរសវ័យក្មេងរត់តុកតុករូបនេះ បានប្រាប់ថា៖« ពេលមុនកូវីដមកដល់ក្នុង១ថ្ងៃបាន៥ទៅ៦ម៉ឺនដល់ជំងឹកូវីដរាគត្បាតចឹងទៅ គេចេះតែខ្លាចទៅរកចំណូលមិនសូវបានទេ បាន១ថ្ងៃបានតែ២ទៅ៣ម៉ឺន។ អាចដោះស្រាយបានត្រឹមតែផ្គត់ផ្គត់ការចំណាយក្នុងគ្រួសារ»។​ 

អ្នករត់តុកតុកដដែលនេះបានបន្តថា ប្រសិនបើទ្រព្យលក់ហើយនោះ មិនអាចបង្គ្រប់សងថ្លៃធនាគារបាន គាត់ស្ម័គ្រចិត្តឱ្យខាងធនាគាររឹបអូសយក Pass App វិញ ប្រសិនបើក្នុងករណី មិនមានការសម្របសម្រួលឬដំណោះស្រាយណាមួយពីខាងធនាគារ។

ជាមួយគ្នានេះ សម្រាប់បុរសវ័យកណ្តាលម្នាក់ទៀត យ៉ៅ សំអ៊ុល អាយុ៤៩ឆ្នាំ ប្រកបមុខរបររត់ម៉ូតូកង់បី បានប្រាប់ឱ្យដឹងថា៖«ឥឡូវនេះមួយថ្ងៃអស់ហើយ៣ម៉ឺនទៅ៤ម៉ឺនរៀល ពីមុនទៅ៨ទៅ១០ម៉ឺន ខុសគ្នាពាក់កណ្តាល ខ្ញុំពិបាកណាស់ដោយសារតែត្រូវចំណាយឱ្យថ្លៃកូនរៀន និងទឹកភ្លើងគឺអស់ច្រើនជាងមុន​។

លោកបញ្ជាក់ថា លោកជំពាក់ធនាគារចំនួន៥ពាន់ដុល្លារ សម្រាប់យកប្រើប្រាស់ផ្គត់ផ្គង់កូនរៀន និងជួសជុលផ្ទះ។ លោកមានការព្រួយបារម្ភ ដូច្នេះលោកម្រេចចិត្តទៅខ្ចីលុយបងប្អូន ដើម្បីបង្វិលសងធនាគារ។

ជាវិធានការក្នុងរឿងនេះ ក្រុមអ្នកជំនាញដែលពាក់ព័ន្ធ ក៏បានលើកឡើងពីដំណោះស្រាយមួយចំនួន ដើម្បីរួមចំណែកកាត់បន្ថយ នូវផលលំបាករបស់ក្រុមអ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។

បើតាមអ្នកអង្កេតពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា លោកយ៉ន សុភារិទ្ធិ ស្ថាបនិក Bizkhmer Media បានឱ្យដឹងថា លោកមិនហ៊ានសន្មត់ថា ស្ថានភាពនៃការត្រៀមលក់របស់ទ្រព្យសម្បត្តិ និងការរត់ទៅខ្ចីបងប្អូនវាបានកើតឡើង ទៅលើអ្នកប្រកបមុខរបរក្រៅប្រព័ន្ធដូចគ្នាទាំងអស់ ឬយ៉ាងណានោះទេ ប៉ុន្តែលោកគិតថានេះគឺជាជម្រើសដែលកើតឡើងខុសៗគ្នា។

លោកបញ្ជាក់ថា៖«ខ្ញុំគិតថាវាជាជំរើសរបស់គាត់ បើគាត់អត់មានជម្រើស ព្រោះខ្ញុំមិនហ៊ាននិយាយពីលក្ខខណ្ឌរបស់គាត់ ព្រោះអ្នកប្រកបអាជីវកម្មប្រឈមនិងបញ្ហាផ្សេងៗ គឺវាអត់ដូចគ្នាទេ ដូច្នេះខ្ញុំមិនដឹងថា លក្ខខណ្ឌនេះ វាយ៉ាងដូចម្តេច បើគាត់ជ្រើសរើសយកអាហ្នឹងគឺជារឿងរបស់គាត់»។

ដោយឡែក លោកហ៊ាង វិទ្យា ប្រធានសមាគមកអាជីវករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសន្តិភាពបានត្រៀមជួយដល់ក្រុមអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការសម្របសម្រួលទៅកាន់អ្នកពាក់ព័ន្ធក្នុងរឿងនេះ។

លោកប្រធានសមាគមបានធ្វើការអំពាវនាវថា៖« ខ្ញុំសូមអំពាវនាវដល់វិស័យធនាគារ ក្រុមហ៊ុន ឬបងៗដែលមានផ្ទះជួលមេត្តាយោគយល់ចំពោះបងប្អូនយើងផង ព្រោះនៅស្រុកខ្មែរយើងជួបវិបត្តិធំធេងណាស់ មិនមែនតែបងប្អូនដែលរកស៊ីប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ គឺចំពោះធនាគារ គឺមានការស្នើសុំឱ្យធនាគារពេលនេះ សូមឱ្យគាត់ទទួលយកតែប្រាក់ដើម ហើយសូមកុំយកការប្រាក់អី»។

ការធ្លាក់ចុះនៃវិបត្តិសេដ្ឋកិច្ច គឺត្រូវបានកើតឡើងនៅទូទាំងពិភពលោក។ បើតាមការព្យាករណ៍របស់មូលនិធិរូបិយប័ណ្ណអន្តរជាតិ IMF កាលពីដើមខែមេសា ឆ្នាំ២០២០បានឱ្យដឹងថា កម្ពុជានៅក្នុងចំណោមប្រទេស៤ដែលមានសេដ្ឋកិច្ចអវិជ្ជមាន គឺកំណើនសេដ្ឋកិច្ចត្រូវបានថយមកនៅដក១.៥ ក្នុងឆ្នាំ២០២០។ យោងតាមតួលេខនេះបានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា មិនត្រឹមតែមិនទទួលបានកំណើនប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានថយចុះ​ទៅវិញនៅឆ្នាំនេះ។ ការធ្លាក់ចុះនេះ គឺវាអាចរងផលប៉ះពាល់ធ្ងន់ធ្ងរ ទៅដល់វិស័យធំៗ នៅក្នុងប្រទេសកម្ពុជាផងដែរ។ នេះបើយោងតាមអ្នកអង្កេតពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា លោកយ៉ន សុភារិទ្ធិ ស្ថាបនិក Bizkhmer Media៕ ដោយ៖ ឃួន លក្ខិណា



សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

អត្ថបទនេះជាកម្មសិទ្ធរបស់ TNAOT APP ប្រសិនបើចង់ចែករំលែកអត្ថបទនេះ សូមសរសេរ៖ “ប្រភពពីTNAOT APP”។

ការណែនាំពិសេស

  • ព្រេងនិទានខ្មោច´´សម្រែកក្នុងសណ្ឋាគារ``

    Sichen 687 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ព្រេងនិទានខ្មោច´´សម្រែកក្នុងសណ្ឋាគារ``

    Sichen 687 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ព្រេងនិទានខ្មោច´´សម្រែកក្នុងសណ្ឋាគារ``

    Sichen 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ក្រុមហ៊ុន GM ជួយសង្គ្រោះម្ចាស់រថយន្ត Chevy និង GMC ឆ្នាំ 2022 ក្នុងរឿងមួយ

    Naklork IT 4348 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ក្រុមហ៊ុន GM ជួយសង្គ្រោះម្ចាស់រថយន្ត Chevy និង GMC ឆ្នាំ 2022 ក្នុងរឿងមួយ

    Naklork IT 4348 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ក្រុមហ៊ុន GM ជួយសង្គ្រោះម្ចាស់រថយន្ត Chevy និង GMC ឆ្នាំ 2022 ក្នុងរឿងមួយ

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • អ្នកកើតឆ្នាំរោង មមែ កុរ ក្នុងថ្ងៃនេះរាសី​ល្អជា​មធ្យមដំណើរ​ជីវិត​របស់អ្នកអាច​ជួប​បញ្ហា​បន្តិច

    TNAOT News 8905 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អ្នកកើតឆ្នាំរោង មមែ កុរ ក្នុងថ្ងៃនេះរាសី​ល្អជា​មធ្យមដំណើរ​ជីវិត​របស់អ្នកអាច​ជួប​បញ្ហា​បន្តិច

    TNAOT News 8905 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អ្នកកើតឆ្នាំរោង មមែ កុរ ក្នុងថ្ងៃនេះរាសី​ល្អជា​មធ្យមដំណើរ​ជីវិត​របស់អ្នកអាច​ជួប​បញ្ហា​បន្តិច

    TNAOT News 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • All New Isuzu Mu-X 2021🔥 ត្រូវបានផ្លាស់ប្តូររូបរាងទាំងស្រុងរួមទាំងផ្នែកខាងក្នុងយ៉ាងទំនើបទាន់សម័យ

    Square Car 1824 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    All New Isuzu Mu-X 2021🔥 ត្រូវបានផ្លាស់ប្តូររូបរាងទាំងស្រុងរួមទាំងផ្នែកខាងក្នុងយ៉ាងទំនើបទាន់សម័យ

    Square Car 1824 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    All New Isuzu Mu-X 2021🔥 ត្រូវបានផ្លាស់ប្តូររូបរាងទាំងស្រុងរួមទាំងផ្នែកខាងក្នុងយ៉ាងទំនើបទាន់សម័យ

    Square Car 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប