សមត្ថកិច្ចនៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនមុខសញ្ញាឆក់ខ្សែក ដែលបណ្តាលឱ្យជនរងគ្រោះស្លាប់

TNAOT News 2020-04-26 03:33:58
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

នៅវេលាម៉ោង ១៨និង០០នាទីល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នេះកម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យទី១ បានចុះសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ ចុះឃាត់ខ្លួនមុខសញ្ញាធ្វើសកម្មភាពឆក់យកខ្សែក បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូស្លាប់ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យទាំងអស់មានចំនួន ០៤នាក់ រួមមានទី១ ឈ្មោះ ឡាយ ពេជ្របញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាងជួលជុលទូរសព្ទ មានទីលំនៅផ្ទះលេខ៧៧៣ ផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ សុខ សេង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបររត់កង់បី មានទីលំនៅផ្ទះគ្មានលេខ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី៣ ឈ្មោះ ស៊ុន ធារ៉ា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបររត់កង់បី មានទីលំនៅផ្ទះគ្មានលេខ បុរីពិភពថ្មី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងទី៤ ឈ្មោះ ធារ៉ា ប៊ី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងមួយចំនួនរួមមាន ម៉ូតូម៉ាក Suzuki NEX ពណ៌ស គ្មានស្លាកលេខ និងម៉ូតូមួយគ្រឿងទៀតម៉ាកស្តុបពី គ្មានគ្រឿងខាងក្នុង ពាក់ស្លាកលេខ ភ្នំពេញ 1IG-3045 នៅចំណុចផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ ចាត់ការបន្ត៕ ដោយ ៖ សុង យូ

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប