TNAOT News

· 2020-04-26

ជាប់ពន្ធនាគារ​១៨ខែ ប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី ដូណាល់ ត្រាំ

#ដូណាល់ ត្រាំ# #តិចសាស់# #សង្គម# #ព័ត៌មានសង្គម# #ការធ្វើឃាត#

3286

រដ្ឋអាជ្ញា​អាមេរិក​បានប្រកាសថា បុរស​អាយុ​៣៦ឆ្នាំម្នាក់ ​រស់នៅក្នុងរដ្ឋតិចសាស់ ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារ​១៨ខែ ពីបទគំរាមកំហែង​ធ្វើឃាត​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ។ 

ប្រភពបញ្ជាក់ថា ជនល្មើស ឈ្មោះ Mickael Gedlu ត្រូវកាត់ទោស​កាលពីថ្ងៃទី២៤ ខែមេសា ។ អគ្គគណៈមេធាវី​អាមេរិកប្រចាំនៅទីក្រុង​Dallas ប្រកាសបែបនេះ ។ តុលាការ​រកឃើញជននេះ​ប្រព្រឹត្ត​កំហុស​នៅក្នុងខែធ្នូ ឆ្នាំ២០១៩ ដែលជាការគំរាមកំហែង​ធ្វើឃាត​លោក ត្រាំ ។ 

បើតាមឯកសារ​សារភាពរបស់ជនជាប់ចោទ, Gedlu បានទទួលស្គាល់ថា បានគំរាមកំហែង​យកជីវិត​លោក ត្រាំ ប្រាកដមែន ។ ការគំរាមកំហែងធ្វើឡើង​តាមបណ្តាញសង្គម​យូធូប «ខ្ញុំកំពុងរង់ចាំ​លោក ត្រាំ ធ្វើដំណើរ​មកកាន់ទីក្រុង Dallas មុនពេលខ្ញុំ​ធ្វើឃាតគាត់»។

រដ្ឋអាជ្ញា​បាននិយាយថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨, ឈ្មោះ Gedlu ត្រូវបានសង្កេតឃើញថា​ បានឆ្លងកាត់ពីផ្លូវ​ទៅកាន់សណ្ឋាគារ Adolphus ទីក្រុង Dallas មុនពេល​លោកដូណាល់ ត្រាំ​បានមកដល់ ដើម្បីរៃអង្គាសប្រាក់ ។ មន្ត្រីប៉ូលិសទីក្រុង Dallas បានកត់សម្គាល់ថា Gedlu មានសញ្ញាសកម្មភាព​«សម្លាប់​លោកប្រធានាធិបតីត្រាំ» ហើយក៏បានចាប់ខ្លួនគាត់ ខណៈដែលជននេះស្រែកថា «សម្លាប់​លោកប្រធានាធិបតី»។

រដ្ឋអាជ្ញាបានបញ្ជាក់ថា ក្រុមសម្ងាត់​អាមេរិក​បានស៊ើបអង្កេត​​​ដោយជំនួយ​ពីប៉ូលិសទីក្រុង Dallas ផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស