លោកគីម ជុងអ៊ុន ផ្ញើសារជូនក្រុមកម្មករសំណង់ ចំពេលរាយការណ៍ថា រថភ្លើង​​របស់លោក ​ទៅកាន់​រមណីយដ្ឋានឈូងសមុទ្រ​

TNAOT 2020-04-26 10:43:15
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ពាក្យចរចាមអារ៉ាម​អំពី​មេដឹកនាំកូរ៉េខាងជើង​គីម ជុងអ៊ុន កំពុងនៅទីណា និងមានបញ្ហាសុខភាពយ៉ាងណានោះ ត្រូវបានគេគ្រប់គ្នាលើកឡើង​មកជជែកវែកញែក ។ ប៉ុន្តែ​មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ហាក់​ដូចជា​មិនស្ថិតនៅក្នុង​ចំណុចនៃបញ្ហាសុខភាពនោះទេ ។ ប្រព័ន្ធផ្សព្វផ្សាយ​របស់រដ្ឋ​កូរ៉េខាងជើង​បានផ្សាយ​ថា មេដឹកនាំ ​គីម បានលើកសរសើរ​ដល់ក្រុមកម្ម​ករកម្មសំណង់ ដែលស្ថិតនៅក្នុងគម្រោងសាងសង់ដ៏ធំ​មួយ ។ 

យោងតាមការចេញផ្សាយ​ប្រភពព័ត៌មាន Rodong Sinmun របស់រដ្ឋកូរ៉េខាងជើង​បានបញ្ជាក់ថា មេដឹកនាំ គីម បានផ្ញើលិខិត​ជូន​បុគ្គលិកកម្មករសំណង់​ទាំងឡាយ ដែលកំពុងធ្វើការ​​នៅទីក្រុង Samjiyon ។ កម្មករទាំងនោះ​កំពុងធ្វើការ​នៅក្នុងគម្រោង​ដ៏ធំមួយ ​ដែលជាមហិច្ឆតាអភិវឌ្ឍន៍​របស់ប្រទេសឯកោមួយ​នេះ ។ 

ប្រព័ន្ធផ្សព្វផ្សាយ​នេះ​ផ្សាយ​នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ថា មេដឹកនាំគីម​ «បានផ្ញើលិខិតអរគុណ» ទៅដល់កម្មករទាំងអស់ពាក់ព័ន្ធនៅក្នុង​ការសាងសង់ឡើងវិញ នូវអ្វីដែល​ត្រូវបាន​ហៅថា ជា «ភូមិសង្គមនិយមដ៏អស្ចារ្យ»​ ដោយមេដឹកនាំកូរ៉េខាងជើងផ្ទាល់ ។ ទីក្រុង​នេះ ជាទីកន្លែង​កំណើត​ឪពុករបស់លោកគីម ជុងអ៊ុន គឺលោក គីម ជុងអ៊ីល ។ អគារសំណង់​នៅទីនោះ​ ការស្ថាបនា​ជិតរួចរាល់ហើយៗនឹងត្រូវប្រែក្លាយទៅជាទីក្រុង​គំរូ​មួយ ដែលមានស្ថានីយរថភ្លើង, ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និងអគ្គិសនី​ជាច្រើន ព្រមទាំងអគារ​ថ្មីៗ​រាប់​រយ​​បានសាងសង់​ឡើង។

គម្រោង «ភូមិ​សង្គមនិយមដ៏អស្ចារ្យ»​​នោះ ស្ថិតនៅចង្កេះភ្នំ Mount Paektu របស់កូរ៉េខាងជើង ជាភ្នំដ៏ស័ក្តិសិទ្ធិ ហើយដែលគេធ្លាប់ឃើញ​លោក គីម ទៅកាន់ទីនោះ​ញឹកញាប់​អំឡុងឆ្នាំថ្មីៗនេះ ។ កាលពីដើមខែធ្នូ ឆ្នាំ២០១៩ មេដឹកនាំកូរ៉េខាងជើង​បាន​សម្ពោធជាផ្លូវការ ​ការជួសជុល​ទីក្រុងមួយនេះឡើងវិញ ក្នុងពិធីមួយ​ធ្វើឡើង​យ៉ាងអធិកអធម។

ក្រុមស្រាវជ្រាវ​អំពីកូរ៉េខាងជើង 38 North ស្រាវជ្រាវតាមរូបភាពផ្កាយរណប​ឃើញថា រថភ្លើងកំពុងស្ថិតនៅ​ក្នុងទីក្រុង Wonsan ដែលយ៉ាងហោះណាស់​​តាំងពីថ្ងៃទី២១ ខែមេសា ។ ទោះបីយ៉ាងណា​ប្រភពនេះ​មិនអាចបញ្ជាក់អំពីស្ថានភាពសុខភាព​​របស់លោក​គីម នោះឡើយ ។ 

ភ្នាក់ងារស៊ីអិនអិន Will Ripley បានបញ្ជាក់ថា «នេះមិនអាចបញ្ជាក់ថា ពិត ឬមិនពិត​អំពីសុខភាព​របស់មេដឹកនាំគីម នោះទេ ។ ប៉ុន្តែអាស្រ័យលើស្ថានការនេះ, លោក គីម ជាធម្មតាហោះហើរទៅកាន់​ទីក្រុង Wonsan ។ ការធ្វើដំណើរ​តាមរថភ្លើង គឺជាការធ្វើដំណើរផ្លូវការនិងជាឧឡារិក» ។

ការប៉ាន់ស្មានមិនច្បាស់លាស់អំពីស្ថានភាពសុខភាព​របស់មេដឹកនាំគីម នេះ គឺរិតតែស្ងាត់ស្ងៀមបន្ថែមទៀត​នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េខាងជើង​ នៅតែបន្ត​មិនផ្សព្វផ្សាយ ឬច្រានចោល​ចំពោះ​ការលើកឡើងរបស់ប្រភពពីខាងក្រៅ ។ ប្រភពព័ត៌មានខាងក្រៅ​ពីកូរ៉េខាងជើង ​ថ្មីៗនេះ​បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង​មានស្ថានភាពសុខភាពធ្ងន់ធ្ងរ​ ក្រោយពីការវះកាត់​ជំងឺសរសៃឈាមបេះដូង ៕ ប្រែសម្រួលដោយៈ thach yat 

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • គួរដាំរុក្ខជាតិ ៤ នេះក្នុងផ្ទះ ព្រោះវាអាចបណ្ដេញពស់ និងសត្វល្អិតចង្រៃមិនហ៊ានមកក្បែរ

    Knongsrok 8347 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    គួរដាំរុក្ខជាតិ ៤ នេះក្នុងផ្ទះ ព្រោះវាអាចបណ្ដេញពស់ និងសត្វល្អិតចង្រៃមិនហ៊ានមកក្បែរ

    Knongsrok 8347 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    គួរដាំរុក្ខជាតិ ៤ នេះក្នុងផ្ទះ ព្រោះវាអាចបណ្ដេញពស់ និងសត្វល្អិតចង្រៃមិនហ៊ានមកក្បែរ

    Knongsrok 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • លោក ប្រាក់ សុខុន នឹងចូលរួមប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន-អាមេរិក ក្នុងឱកាស មហាសន្និបាត UNលើកទី៧៦

    ដើមអម្ពិល-DAP News 4182 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    លោក ប្រាក់ សុខុន នឹងចូលរួមប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន-អាមេរិក ក្នុងឱកាស មហាសន្និបាត UNលើកទី៧៦

    ដើមអម្ពិល-DAP News 4182 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    លោក ប្រាក់ សុខុន នឹងចូលរួមប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន-អាមេរិក ក្នុងឱកាស មហាសន្និបាត UNលើកទី៧៦

    ដើមអម្ពិល-DAP News 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ការឈឺចាប់មួយដែលមិនអាចបំភ្លេចបាន

    Tong Chhunleng 3892 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ការឈឺចាប់មួយដែលមិនអាចបំភ្លេចបាន

    Tong Chhunleng 3892 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ការឈឺចាប់មួយដែលមិនអាចបំភ្លេចបាន

    Tong Chhunleng 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • អានអត្ថបទនេះហើយឈប់ខ្លាចខុសរឿង

    Phanou Social Media 2396 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អានអត្ថបទនេះហើយឈប់ខ្លាចខុសរឿង

    Phanou Social Media 2396 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អានអត្ថបទនេះហើយឈប់ខ្លាចខុសរឿង

    Phanou Social Media 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប