TNAOT News
· 2020-04-26
កិច្ចខិតខំប្រឹងប្រែងផ្តល់សេវាអប់រំតាមគេហដ្ឋាន ជាការរួមចំណែកធ្វើឲ្យការអប់រំតាមបែបឌីជីថលឆាប់ជោគជ័យ
#COVID-19# #ទូរទស្សន៍# #ក្រសួងអប់រំ# #ចំណេះដឹង# #សិក្សាពីចម្ងាយ# #អប់រំ និងការងារ#
4599

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកគ្រូ អ្នកគ្រូ មន្រ្តីអប់រំ ដែលបានចុះបំពេញបេសកកម្មតាមខ្នងផ្ទះ ទៅដល់មូលដ្ឋានដោយផ្ទាល់ ដើម្បីផ្សព្វផ្សាយ និងបង្វឹកសិស្សានុសិស្ស ក្នុងការរៀនតាមកម្មវិធី "ការសិក្សាពីចម្ងាយ" ។ នេះបើតាមហ្វេសប៊ុកក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ។
ការសិក្សាពីចម្ងាយនេះទៀតសោធ មានកាលវិភាគនៃការបង្រៀនតាមកញ្ចក់ទូរទស្សន៍ ក្រោមកិច្ចសហការដ៏ថ្លៃថ្លាបំផុតនៃក្រសួងព័ត៌មាន ស្ថានីយ័ទូរទស្សន៍ជាតិកម្ពុជា ស្ថានីយ៍ទូរទស្សន៍ផ្កាយរណបតេជោ DTV និងទូរទស្សន៍ខ្សែកាបគ្រប់រាជធានី-ខេត្ត។
លោករដ្ឋមន្ត្រីក្រសួងអប់រំថ្លែងថា គុណបំណាច់ដ៏ឧត្តុង្គឧត្តមនេះ ជាការរួមចំណែកយ៉ាងធំធេង ក្នុងការពន្លឿនរបៀបវារៈនៃការអប់រំតាមបែបឌីជីថល អោយកាន់តែទទួលបានជោគជ័យ។
សូមរម្លឹកថា លោក រដ្ឋមន្ត្រីក្រសួងអប់រំបានចេញសេចក្តីណែនាំស្តីពី ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកសិស្សានុសិស្សកម្រិតមត្តេយ្យ ដល់មធ្យមសិក្សា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ។ ក្នុងសេចក្តីណែនាំនោះក៏បានបង្ហាញអាសយដ្ឋាន គេហទំព័រ ទំព័រហ្វេសប៊ុក និងទូរទស្សន៍ សម្រាប់បម្រើឲ្យការបង្រៀនពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិកផងដែរ។
TNAOT APP សូមបង្ហាញជូនម្តងទៀត ពីអាសយដ្ឋានទាំងនោះដូចតទៅ៖
- ទូរទស្សន៍ជាតិកម្ពុជាទី២ ទទក២ ឬ TVK2 ដែលជាប៉ុស្តិ៍ទូរទស្សន៍ទើបបង្កើតថ្មី សម្រាប់បម្រើដល់ការផ្សព្វផ្សាយស្តីពីការអប់រំ
- ទូរទស្សន៍ផ្កាយរណតេជោឌីធីវី ប៉ុស្តិ៍លេខ២២
- ទូរទស្សន៍ខ្សែកាបទូរទាំង២៥ រាជធានីខេត្ត ដែលមានប៉ុស្តិ៍ថ្មី ផ្សាយបន្តពីទូរទស្សន៍ជាតិកម្ពុជាទី២ (ទទក២)
- ទូរទស្សន៍អប្សរា
- ទូរទស្សន៍ wiki TV
- ទូរទស្សន៍ one TV
- បណ្តាញ YouTube ផ្លូវការរបស់ក្រសួង គឺ www.youtube.com/moeys
- ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង គឺ www.facebook.com/moeys.gov.kh
- ទំព័រហ្វេសប៊ុកផ្លូវការរបស់ ការអប់រំកុមាតូចគឺ ECCD Cambodia
- ទំព័រហ្វេសប៊ុកគ្រូ ផ្លូវការរបស់ក្រសួង គឺ www.krou.moeys.gov.kh
- ទំព័រហ្វេសប៊ុកកុមាររៀន កុមារចេះ www.facebook.com/123komar
- App របស់ក្រសួងព័ត៌មាន និង App របស់ E-School Cambodia តាមផ្នែក EG1 សម្រាប់ថ្នាក់ទី១ EG2 សម្រាប់ថ្នាក់ទី២ រហូតដល់ EG១២ សម្រាប់ថ្នាក់ទី១២៕ ដោយ ប៊ុនធឿន 
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ មានកុមារជាង ៩ម៉ឺននាក់ មកពិនិត្យព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា
ក្រសួងការបរទេស ធ្វើបទបង្ហាញជូន អង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗ នៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ បានភៀសខ្លួនពីការបើកការបាញ់ប្រហាររបស់យោធាថៃមកលើកម្ពុជា
ជំងឺក្រពេញទីរ៉ូអ៊ីត និងសញ្ញាព្រមាន ជំងឺលើសឈាម
យោបល់ទាំងអស់ (0)