TNAOT News

· 2020-04-26

បក្សប្រឆាំងអាល្លឺម៉ង់​ថា រដ្ឋាភិបាល​បំផ្លើសអំពីហានិភ័យ​​ពីវីរុស ហើយអំពាវនាវឲ្យ​បើកដំណើរ​ការពាណិជ្ជកម្មជាបន្ទាន់

#អាល្លឺម៉ង់# #បក្សប្រឆាំង# #សង្គម# #កូវីដ​១៩# #បាតុករ# #នយោបាយជាតិ#

3754

កាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅនេះ ប៉ូលិសអាល្លឺម៉ង់​បានចាប់ខ្លួនបាតុករច្រើននាក់​ ដែលនាំគ្នា​បាតុកម្មប្រឆាំង​ការចាក់សោ ឬបិទប្រទេស​ ដែលជាវិធានការ​មួយ​របស់រដ្ឋាភិបាល​​ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត​​កូរ៉ូណាវីរុស​ប្រភេទថ្មី ឬកូវីដ​-១៩ (COVID-19)​នោះ ។

មនុស្សប្រហែល​១ ០០០នាក់​បានប្រមូលគ្នាធ្វើបាតុកម្ម ហើយក្លាយជាព្រឹត្តិការណ៍ប្រចាំ​សប្តាហ៍​នៅក្នុង​រដ្ឋធានី​ប្រទេស​អាល្លឺម៉ង់ ។ 

ក្រុមបាតុកម្មទាំងនេះ​ រួម​មានទាំង​អ្នកគាំទ្រ​ខាងក្រុមនយោបាយនិយមឆ្វេង, ក្រុមនយោបាយស្តាំនិយម ព្រមទាំង​ក្រុម​នយោបាយដទៃផ្សេងទៀត​ ក៏ចូលរួមផងដែរ ។ 

ប៉ូលិស​បានដាក់បារ៉ាស់​នៅជុំវិញទីលាន Rosa Luxemburg នាំឲ្យក្រុមបាតុករទាំងនោះ​មកជួបជុំគ្នា​នៅតាមដងផ្លូវក្បែរ​ទីលាននោះវិញ ។ 

ប៉ូលិសថា បាតុកម្ម​នេះ មិនស្របទៅតាមច្បាប់ ដែលកំពុងកំហិត​ដើម្បីការពារការឆ្លងរាតត្បាតពីវីរុស​កូវីដ​១៩ ។ ប៉ូលិស​ស្នើឲ្យអ្នកជួបជុំទាំងនោះ​បំបែក​ខ្លួន ។ មនុស្សជាង​២០នាក់ត្រូវចាប់ខ្លួន ។


គួរបញ្ជាក់ថា ការប្រឆាំង​ទៅលើវិធានការ​ចាក់សោ ឬបិទប្រទេស​នេះ​ធ្វើឡើងដំបូងគេដោយគណបក្សប្រឆាំង គឺក្រុមនយោបាយស្តាំនិយម ដែលជាក្រុមប្រឆាំង​ដ៏សំខាន់​ក្នុងសភាអាល្លឺម៉ង់ ។

បក្សប្រឆាំង (AfD) អាល្លឺម៉ង់​បានហៅរដ្ឋាភិបាល​ថា​បំផ្លើសអំពីហានិភ័យ​​ពីវីរុស ហើយអំពាវនាវឲ្យ​បើកដំណើរ​ការពាណិជ្ជកម្មជាបន្ទាន់ ។

គួរជម្រាប់ជូនថា នៅ​អាល្លឺម៉ង់ គិតមកត្រឹងថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០២០​ របស់ប្រភព wikipedia អះអាងថា មានអ្នកឆ្លងកូវីដ ១៩ សរុប ១៥៦ ៥១៣ នាក់ ក្នុងនោះបាត់បង់ជីវិត ៥ ៨៧៧ នាក់ និង ១០០ ១២៩ នាក់​បានជាសះស្បើយ ៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)