TNAOT News

· 2020-04-26

ថៃ៖ កូវីដ​១៩ថ្មី​​ មានតែ១៥ករណីប៉ុណ្ណោះ ហើយគ្មានអ្នកជំងឺស្លាប់ទេ

#COVID-19# #ថៃ# #ការឆ្លង# #សុខភាព# #ជំងឺ#

11887

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ប្រទេសថៃ​បានប្រកាសថា កូរ៉ូណាវីរុស​ប្រភេទថ្មី ឬកូវីដ-១៩ (COVID-19)​ នៅក្នុង​ប្រទេសនេះ ត្រូវ​បានកត់ត្រាថ្មី​ចំនួន​១៥ករណីប៉ុណ្ណោះ ហើយពុំមាន​ករណីថ្មីស្លាប់ដោយសារជំងឺនេះឡើយ ។ ចា​ប់តាំង​ពីខែ​មករា ឆ្នាំ២០២០ រហូតមក ប្រទេសនេះ ឆ្លងកូវីដ១៩ កើនឡើង ២ ៩២២នាក់ ក្នុងនោះ​៥១នាក់​បានបាត់បង់ជីវិត ។

ប្រភពរ៉យទ័រ​បានផ្សាយថា ក្នុងចំណោមករណីថ្មី​នៅប្រទេសថៃ, បួនករណី​ឆ្លងមកពីប្រភព​អ្នកឆ្លង​កូវីដ​១៩ពីមុនៗ, ៤ករណី ឆ្លងមិនដឹងមកពីប្រភពខាងណា ខណៈ​៥ករណីថ្មីទៀត​ ឆ្លងមកពី​ប្រភពខាងក្រៅ ដែលកំពុងត្រូវបានដាក់ឲ្យស្ថិតនៅដោយឡែក​ពីគេឯងនោះ ។ 

ប្រភពបន្តថា ចំណែក​២ករណីផ្សេងទៀត ឆ្លងនៅខេត្ត​ភាគខាងត្បូង​របស់ថៃ ខេត្តយ៉ាឡា ។ អាជ្ញាធរក្នុងតំបន់​បង្កើនសកម្មភាពធ្វើតេស្តវីរុស​ទៅលើប្រជាជនរស់នៅក្នុងតំបន់នោះ​ជាខ្លាំង ដោយអាស្រ័យថា អត្រា​ឆ្លង​មានចំនួនច្រើន ។ នេះបើតាម​លោក Taweesin Wisanuyothin អ្នកនាំពាក្យរដ្ឋបាលប្រឆាំងកូវីដ​១៩ របស់រដ្ឋាភិបាល ។  

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺ​ឆ្លងកូវីដ​ទាំងអស់នៅក្នុងប្រទេសថៃ, អ្នកជំងឺ ២ ៥៩៤ នាក់​បានជាសះស្បើយវិលត្រឡប់​ទៅផ្ទះ ៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស