TNAOT News

· 2020-04-26

បញ្ជូនជនសង្ស័យប្រុសស្រី១០នាក់ទៅតុលាការ

#ជនសង្ស័យ# #តុលាការ# #ខេត្តកណ្តាល# #សង្គម# #ព័ត៌មានសង្គម#

3866

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី១០នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយពីបញ្ចប់នីតិវិធីសាកសួរ។ ការបញ្ជូនជនសង្ស័យខាងលើនេះ គឺនៅព្រឹកនឹងថ្ងៃទី២៦ ខែមេសាឆ្នាំ២០២០នេះ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង១០នាក់ខាងលើ ជាប់ពាក់ព័ន្ធករណីលួច នឹងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ​ជនសង្ស័យប្រុស ស្រីទាំង១០នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការស្រាវជ្រាវបង្ក្រាបបាន​ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិ​វិ​ធី​ សាកសួរ។ ហើយពួកគេបានឆ្លើយសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន។

ក្នុងនោះដែ​​លោក​វរៈ​សេនីយ៍ឯក​ ហួរ ម៉េងវ៉ាង​ អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ​​សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន​មក​កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ​ញៀន នឹងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ​បាន​ទាន់ពេ​លវេលាផង​ដែ​រ​៕ ​​ដោយ៖ ផេង ភាព 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស