TNAOT News

· 2020-04-27

ខ្យល់ព្យុះខុសរដូវកាលជាប្រវត្តិសាស្ត្រ មានទម្រង់​នៅ​តំបន់ប៉ាស៊ីហ្វិក

#ប៉ាស៊ីហ្វិក# #មុនរដូវកាល# #គ្រោះធម្មជាតិ# #សង្គម# #ខ្យល់ព្យុះ#

3363

ក្រុមអ្នកសង្កេត​អំពីខ្យល់ព្យុះ​នៅសហរដ្ឋអាមេរិក ​កំពុង​កំណត់​នូវអ្វីដែល​មើលទៅដូចជាទម្រង់​ខ្យល់ព្យុះ​មុនរដូវកាល​មួយ កើតឡើងក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ១៩៧០ ​រហូត​មក។  

ខ្យល់ព្យុះ​ស៊ីក្លូន​ដែល​ត្រូវបានកំណត់ថា ជាខ្យល់ព្យុះ​មុនរដូវកាល​នោះ​​បានកើតឡើង ​កាល​ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅអាងសមុទ្រប៉ាស៊ីហ្វិក​ភាគខាងកើត ។ ខ្យល់ព្យុះ​នេះ​បាន​កើតឡើង​នៅពេលដែល​រដូវ​កាលខ្យល់ព្យុះ​ ចាប់ផ្តើម​ឡើង ​ក្នុងរយៈពេល​ប្រហែល៣​សប្តាហ៍​ទៀត ។ 

មជ្ឈមណ្ឌល​ខ្យល់ព្យុះជាតិ​អាមេរិក​ នៅទីក្រុង Miami រដ្ឋ Florida បានបញ្ជាក់ថា ខ្យល់ព្យុះ​ស៊ីក្លូន Tropical Depression One-E បានចាប់កំណើត​ នៅចម្ងាយ​ប្រហែល​ ៩០០ម៉ៃ (ប្រហែល​១៤៤៨​គីឡូម៉ែត្រ)​ ភាគនិរតី​ ឈូងសមុទ្រម៉ិកស៊ិក ។ ខ្យល់ព្យុះនេះ​បង្កើតជាខ្យល់បក់ថេរ​ប្រហែល​៣៥ម៉ៃ ​ក្នុងមួយម៉ោង (ប្រហែល៥៦គីឡូម៉ែត្រក្នុងមួយម៉ោង) ហើយរំកិលខ្លួន​ឆ្ពោះ​ទៅកាន់​ភាគពាយព្យ ​​​ក្នុងល្បឿន ប្រហែល​១២គីឡូម៉ែត្រ​ក្នុងមួយម៉ោង កាលពីព្រឹក ថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០២០ ។ 

មជ្ឈមណ្ឌល​ខ្យល់ព្យុះនេះ​ បានបញ្ជាក់ថា វាជា​ទម្រង់ខ្យល់ព្យុះមុនរដូវកាល​ ស្តីអំពី​ខ្យល់​ព្យុះ​ស៊ីក្លូន​ត្រូពិក​នៅក្នុងតំបន់ ដែលបានកត់ត្រានៅក្នុងប្រវត្តិ ឬចាប់ផ្តើម​ការសង្កេត​មើល​តាមផ្កាយ​រណប​​ ចាប់តាំងពីឆ្នាំ​១៩៦៦រហូតមក ។ 

មន្ត្រី​ផ្នែកពាក់ព័ន្ បានអះអាងថា រដូវកាលខ្យល់ព្យុះ​ចាប់ផ្តើម​ចាប់ពីថ្ងៃទី១៥ ខែឧសភា,​ រដូវ​កាល​​ខ្យល់ព្យុះ​នៅមហាសមុទ្រអាត្លង់ទិកវិញ​ ចាប់ផ្តើម​នៅថ្ងៃទី១ ខែមិថុនា ។ 

តាមការព្យាករណ៍​ រដូវកាលនេះ ខ្យល់ព្យុះមានសរុប​ប្រហែល​១៦​ខ្យល់ព្យុះ ហើយក្នុងចំណោម​នោះ មាន​៨ខ្យល់ព្យុះ នឹងវិវឌ្ឍ​ទៅរក​ខ្យល់ព្យុះសង្ឃរា,​ ខ្យល់ព្យុះចំនួន​៤​​ មានកម្លាំងខ្លាំង ដែល​មានល្បឿន​​ប្រហែល​១១១​ម៉ៃ ​ក្នុងមួយម៉ោង (ប្រហែល​១៧៨គីឡូម៉ែត្រ​ក្នុងមួយម៉ោង) ។

សូមបញ្ជាក់ថា រដូវកាលខ្យល់ព្យុះ​មហាសមុទ្រ​អាត្លង់ទិក​ មានយ៉ាងតិច​៦ខែ គឺរហូតដល់​ខែវិច្ឆិកា ទើបអស់ ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស