TNAOT News

· 2020-04-27

ទីប្រឹក្សាប្រធានាធិបតីកូរ៉េខាងត្បូង៖ គីម ជុងអ៊ុន មានសុខភាពល្អធម្មតា

#កូរ៉េខាងជើង# #សង្គម# #រថភ្លើង# #នយោបាយជាតិ# #គីម ជុងអ៊ុន# #Wonsan#

4784

ទីប្រឹក្សាប្រធានាធិបតីកូរ៉េខាងត្បូង លោក​ Moon Chung​-in ទទួលបន្ទុកកិច្ចការបរទេស របស់ ប្រធានាធិបតី បានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មានសុខភាពល្អធម្មតា។

សារព័ត៌មាន​ CNN បានដកស្រង់សម្តីលោក Moon Chung in បញ្ជាក់ថា ​«លោក គីម ជុងអ៊ុន នៅមានជីវិត ​ហើយមានសុខភាពល្អ គាត់បានស្នាក់នៅតំបន់​ Wonsan ​តាំងពីថ្ងៃទី​១៣ ខែមេសា​។ រហូតមកទល់ពេលនេះ មិនមានអ្វីខុសប្រក្រតីឡើយ»។

កាលពី​ថ្ងៃទី២៦ ខែមេសា នៅក្នុងជំនួបពិភាក្សាជាមួយ​ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង​ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី លោក​ Sin Hong-chol តំណាងរាស្ត្ររុស្ស៊ី លោក​ Kazbek Taysaev​ បានលើក​ឡើងថា ព័ត៌មានពាក់ព័ន្ធមេដឹកនាំកូរ៉េខាងជើងគ្រាន់តែជាការព្យាករណ៍តែប៉ុណ្ណោះ​។

ចំណែកលោក Konstantin Asmolov អ្នកឯកទេសស្រាវជ្រាវ ស្តីពីកូរ៉េខាងជើង បានបញ្ជាក់ថា ព័ត៌មាន​ស្តីពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង មិនមានប្រភពច្បាស់លាស់នោះឡើយ គ្រាន់​តែជាពាក្យចរចាមអារ៉ាមតែប៉ុណ្ណោះ។

ថ្មីៗនេះមានព័ត៌មានផ្សាយថា គីម ជុងអ៊ុន កំពុងតែសម្រាកលម្ហែកាយ នៅ Wonsan។ ថ្មីៗនេះផ្កាយរណប សម្រាប់តាមដានសកម្មភាពកូរ៉េខាងជើងរបស់អាមរិក បានមើលឃើញ​រថ​ភ្លើងពាសដែក សម្រាប់ដឹកតែមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចតនៅស្ថានីយ Wonsan ដែលជាតំបន់សម្រាប់លម្ហែកាយ។ រថភ្លើងចត​នៅទីតាំងនោះ តាំងពីថ្ងៃទី២១ រហូតដល់​ថ្ងៃទី២៣ ខែមេសា ហើយស្ថានីយរថភ្លើងនោះ សម្រាប់តែគ្រូសារ គីម ជុងអ៊ុន តែប៉ុណ្ណោះ។

 សារព័ត៌មាន The Guardian បានដកស្រង់ប្រភពព័ត៌មានពី 38 north មានឯកទេស​តាមដាន​សកម្មភាពនៅកូរ៉េខាងជើងរបស់អាមេរិក បានផ្សាយថា រថភ្លើងខាងលើជារបស់ គីម ជុងអ៊ុន ប៉ុន្តែសារព័ត៌មានរ៉យទ័រ បានផ្សយថា មិនដឹងថារថភ្លើងនោះ បានដឹក គីម ជុងអ៊ុន ទៅសម្រា​កលម្ហែកាយ នៅទីក្រុង Wonsan ដែរឬទេ។ សារព័ត៌មាន 38 North បានផ្សាយទៀតថា «បើ​ទោះជា​ឃើញរថភ្លើងនៅទីនោះក្តី តែយើងមិនដឹងថាមាន មេដឹកនាំគីម ជុងអ៊ុន នៅទីនោះដែរឬយ៉ាងណានោះទេ ហើយក៏មិនដឹងពីសុខភាពរបស់លោក ជួបបញ្ហា​ឬក៏អត់នោះដែរ៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស