TNAOT News
· 2020-04-27
អនាម័យ គឺជាទ័ពគន្លឹះក្នុងការប្រយុទ្ធនឹងកូវីដ១៩
#COVID-19# #អនាម័យ# #ការទប់ស្កាត់# #សុខភាព# #ជំងឺ#
7869

ភ្នំពេញ៖ «អនាម័យ» គឺជាទ័ពគន្លឹះក្នុងការប្រយុទ្ធនឹងកូវីដ១៩។ កូវីដ១៩នឹងចាញ់យើងដោយឯកឯង ការលាងដៃពិតជាមានសារសំខាន់ណាស់ក្នុងការទប់ស្កាត់ពីកូវីដ១៩ ដោយវិធីនេះបានយកទៅអនុវត្តលើប្រជាពលរដ្ឋគ្រប់រូប។ ការពាក់ម៉ាស់ក៏រឹតតែសំខាន់ដោយម៉ាស់បានទប់ស្កាត់បាននូវដំណក់ទឹកមាត់ពីគ្រប់បុគ្គលដែលផ្ទុកវីរុសផ្សេងៗ។ នេះបើតាមហ្វេសប៊ុក ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ។
ក្រសួងបញ្ជាក់ថា ការអនាម័យឱ្យបានខ្ជាប់ខ្ជួនពិតជាមានសារសំខាន់ណាស់។ យើងត្រូវរួមគ្នាកំចាត់មេរោគផ្សេងៗ ឱ្យបានខ្លាំងក្លាតាមរយៈអនាម័យ។ វានឹងតបស្នងមកវិញនូវសុខភាពល្អ កាលណាយើងសុខភាពល្អប្រសើរ យើងនឹងរស់នៅបានយូរអង្វែងបានស្គាល់ការអភិវឌ្ឍប្រទេសជាតិ ក្រោមម្លប់សន្តិភាព។ សន្តិភាពគឺជាឱកាសសម្រាប់យើងទាំងអស់ តែត្រូវស្ថិតក្នុងដំបូលរដ្ឋធមនុញ្ញ។
ក្រសួងសុខាភិបាលបញ្ជាក់ថា ដើម្បីលើកស្ទួយការទប់ស្កាត់ការចម្លងរោគ "ទិវាអនាម័យដៃ" តែងតែប្រារព្ធធ្វើនៅថ្ងៃទី៥ ខែឧសភា តែឆ្នាំនេះ មិនបានធ្វើទេ ដោយអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល និងការមិនប្រមូលផ្តុំគ្នាច្រើន សម្រាប់ការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វៀតណាមនៅមិនទាន់ធូរស្បើយពីគ្រោះទឹកជំនន់នៅឡើយទេ ខណៈចំនួនមនុស្សស្លាប់កើនដល់៤១នាក់
តើវាពិតទេ? បើជំងឺរើមរាលដាលពាសពេញរាងកាយ តើវានឹងបណ្តាលឲ្យស្លាប់ដែរឬទេ?
អាហារ ៥មុខ ដែលជួយបំប៉នឈាម ការពារភាពស្លេកស្លាំង
ព្រះចៅអធិការវត្តប្រាសាទត្រាំនាគ ប្រកាសបើកទ្វារស្វាគមន៍ជនភៀសសឹកបន្ថែម ដោយមានការឧបត្ថម្ភគ្រប់គ្រាន់
យោបល់ទាំងអស់ (0)