
SaroeunPheara
· 2020-04-27
Ribeiro បានបង្ហើបឱ្យដឹងថា Igor នឹងទៅចូលរួមជាមួយក្លិបយក្សមួយនេះនៅថ្ងៃអនាគត
#Real Madrid# #Wagner Ribeiro# #កីឡា# #Igor Gomes# #បាល់ទាត់អន្តរជាតិ#
1887
ភ្នាក់ងាររបស់កីឡាករ Igor Gomes លោក Wagner Ribeiro បានបង្ហើបឱ្យដឹងថា លោកមានសុបិនចង់នាំយកខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះទៅលេងជាមួយក្លិបស្តេចស Real Madrid នៅថ្ងៃណាមួយ។
Igor ជាកីឡាករលេងនៅក្លិប Sao Paulo និងជាយុវជនក្រុមជម្រើសជាតិប្រេស៊ីលផងដែរ។ ខ្សែបម្រើ របស់ Sao Paulo រូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ក្លិបធំៗនៅអឺរ៉ុបជាច្រើន ដោយកីឡាករវ័យ ២១ឆ្នាំ រូបនេះ កំពុងមានការផ្សាភ្ជាប់ទៅនឹងក្លិប Real Madrid, Barcelona, Sevilla និង Ajax ផងដែរ ជុំវិញការផ្លាស់ចេញនៅរដូវក្តៅនេះ។
ដោយឡែកចំពោះក្លិប Madrid វិញពួកគេបានចំណាយប្រាក់យ៉ាងច្រើននៅក្នុងទីផ្សារប្រទេស ប្រេស៊ីលដោយបានចុះហត្ថលេខាលើយុវជនទាំងបីគឺ កីឡាករ Vinicius Junior, Rodrygo Goes និង Reinier Jesus ក្នុងរដូវកាលនេះ។
យ៉ាងណាមិញបើយោងតាម លោក Ribeiro ភ្នាក់ងាររបស់ Igor បានឱ្យដឹងតាមរយៈទូរទស្សន៍ Fox Sport ថា៖ “ខ្ញុំបានធ្វើការជាមួយ Igor ចាប់តាំងពីគាត់មានអាយុ ១២ឆ្នាំ។ គាត់ពេលនេះកំពុងស្ថិតក្នុងការចង់បានពីសំណាក់ក្លិបធំៗ នៅតំបន់អឺរ៉ុប។”
លោកបានបន្តទៀតថា៖ “មានការពិភាក្សាមួយថា Madrid ចង់បានគាត់(Igor) ប៉ុន្តែខ្ញុំគិតថាវាមិនមែនជាពេលវេលាដ៏ត្រឹមត្រូវដើម្បីនិយាយអំពីរឿងនេះទេ។ ប៉ុន្តែខ្ញុំពិតជាមានក្តីសុបិន្តចង់នាំគាត់ទៅកាន់ទឹកដី Santiago Bernabeu នៅថ្ងៃណាមួយ៕”
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)