TNAOT News

· 2020-04-27

គ្រោះធម្មជាតិ​ ផ្គរ រន្ទះ​ឆក់យកជីវិតពលរដ្ឋឥណ្ឌា​ច្រើននាក់

#ឥណ្ឌា# #គ្រោះរន្ទះបាញ់# #គ្រោះធម្មជាតិ# #សង្គម# #ព័ត៌មានសង្គម#

1450

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា​បានផ្សាយថា មនុស្ស​យ៉ាងតិច​១២នាក់​បានស្លាប់ និងមួយចំនួនទៀតរងរបួស ក្នុងហេតុការណ៍គ្រោះធម្មជាតិ ផ្គរ រន្ទះបាញ់ប្រហារ នៅទីតាំងផ្សេងៗគ្នា ​កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០២០ ស្ថិតនៅស្រុកចំនួន​៣​ របស់ខេត្ត Bihar ភាគខាងកើត​ប្រទេសឥណ្ឌា ។ 

តាមការចេញផ្សាយ​របស់ប្រភពស៊ីនហួ​បញ្ជាក់ថា មនុស្ស​៩នាក់​បានស្លាប់​នៅក្នុងស្រុក Saren ខណៈ​២នាក់ស្លាប់នៅក្នុងស្រុក Jamui និងម្នាក់ស្លាប់នៅក្នុងស្រុក Bhojpur ខេត្ត Bihar។

មនុស្ស៨នាក់ផ្សេងទៀត​រងរបួស​នៅក្នុងស្រុក Saran និង​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Chhapra Sadar ។

មន្ត្រីនៅក្នុងតំបន់​បានថ្លែងថា រដ្ឋាភិបាលបានផ្តល់ជំនួយប្រហែល​ ៥ ៣៤០ ដុល្លារដល់ក្រុមគ្រួសារនីមួយៗ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ​នេះ ជាការជួយសម្រាលដល់ទុក្ខលំបាក ។ 

មន្ត្រីក៏បានណែនាំក្រើនរំលឹកដល់ពលរដ្ឋ​ឲ្យតាមដាន និងយកចិត្តទុកដាក់ចំពោះព័ត៌មានផ្សព្វផ្សាយ​របស់ស្ថាប័នឧតុនិយម​ទាក់ទងនឹងបញ្ហា​គ្រោះធម្មជាតិ ដើម្បីបង្ការខ្លួនពីគ្រោះថ្នាក់ជាយថាហេតុ ៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស