Sirath

· 2020-04-27

កម្មវិធីរបស់ក្រុមចម្រៀងប្រុស Super Junior រដូវកាលទី៤ បានប្រកាសហើយ

#តារាចម្រៀងប្រុស# #SJ Returns 4# #Super Junior# #កម្សាន្ត# #TV Show#

1150

នៅថ្មីៗនេះ ក្រុមចម្រៀងប្រុសដ៏ល្បីរបស់កូរ៉េ Super Junior បានប្រកាសត្រឡប់មកជួបអ្នកគំាទ្រវិញ ជាមួយនឹងកម្មវិធីសកម្មភាពប្លែកៗរបស់ខ្លួន ដែលមានឈ្មោះថា “SJ Returns 4”។

រូបតំណាង

សម្រាប់រដូវកាលថ្មីនេះ នឹងមានបង្ហាញពីសកម្មភាពរបស់ក្រុម Super Junior យ៉ាងសំបូរបែប ដែលនេះធ្វើឡើងទៅតាមការស្នើសុំពីសំណាក់អ្នកគាំទ្ររបស់ពួកគេកន្លងមក។

រូបតំណាង

វគ្គដំបូងនៃកម្មវិធី SJ Returns 4 នឹងចាក់ផ្សាយនៅថ្ងៃទី១៨ ខែឧសភា។ ចាប់ពីពេលនោះ ភាគបន្តនឹងត្រូវចេញផ្សាយរៀងរាល់ថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ពេលថ្ងៃត្រង់ លើកញ្ចក់ទូរទស្សន៍“ V Live” ។

ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន

ប្រភព៖ Allkpop

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)