TNAOT News

· 2020-04-27

បុរសម្នាក់ជិះម៉ូតូបុកជាមួយរថយន្តស្លាប់នៅនឹងកន្លែង

#ឡាន# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #តារាខ្មែរ# #ស្លាប់# #ម៉ូតូ#

3085

ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗ ក្រោយពេលជិះម៉ូតូទៅបុកជាមួយ និងរថយន្ត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចផ្លូវបេតុងទួលពង្រភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តដឹកសម្ភារ មួយគ្រឿងពណ៍ពាក់ស្លាកលេខ ភ្នំពេញ 2 T 0890 បើកបរពីទិសដៅពីលិចទៅកើត លុះដល់ចំនុចកើតហេតុគេឃើញមានម៉ូតូស្មាស់អត់ស្លាកលេខមួយគ្រឿងបោះពួយយ៉ាងលឿន ពីកើតទៅលិចបាន ជិះទៅបុករថយន្តចំពីមុខយ៉ាងពេញ ទំហឹងបណ្តាលអ្នកជិះម៉ូតូខាងលើដួលបោកក្បាលស្លាប់ភ្លាមៗ។

សពជនរងគ្រោះខាងលើមានឈ្មោះ ម៉ាន់ ប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅក្បែកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ ខណ្ឌដង្កោបានសហការជាមួយនគរបាល ចរាចរណ៍ក្រុងចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងឃាត់ខ្លួនអ្នកបើកបរបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ ជើងគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ ការតាមនិតិវិធី៕ ដោយ សួង សាម 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)