TNAOT News

· 2020-04-27

​លួចមិនទាន់បានផង សមត្ថកិច្ចឃាត់ខ្លួនបាត់

#ទ្រព្យសម្បត្តិ# #ចោរកម្ម# #សង្គម# #ព័ត៌មានសង្គម# #សមត្ថកិច្ចនគរបាល#

2468

 ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ២នាក់ត្រូវ ក្នុងករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១២យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវ២០០២ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យដែលឃាត់ខ្លួនទី១ ឈ្មោះ ប៉ែន សូរិយ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១០ ផ្លូវ៣៤៥ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង (មានសារធាតុញៀន) នឹងទី ២ ឈ្មោះ សុខ វ៉ាន់ណៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវ២០០៤ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។

ក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចបាន ដកហូតម៉ូតូ១គ្រឿង ម៉ាកអាយខុន ពណ៌ទឹកក្រូច ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេភ្នំពេញ1CS-3167 ។

សមត្ថកិច្ចបញ្ជាក់ថាមុនពេលឃាត់ខ្លួនកម្លាំងប៉ុស្តិ៍ បានធ្វើការល្បាតក្នុងមូលដ្ឋានហើយឃើញពួកគេកំពុង ជិះម៉ូតូតាមផ្លូវគួឲសង្ស័យក៍ហៅត្រួតពិនិត្យឃើញមានដែកលួស៤សរសៃ  និងទុវីស១ដើមហើយពួកគេមានផ្ទុកសារធាតុញៀនទៀតផងនោះ ក៏ឃាត់ខ្លួនតែម្តង ។


បច្ចុប្បន្ន ជនសង្ស័យកំពុងឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ផេង ភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)