ក្មេងដុតក្រដាសលេងនៅបន្ទប់ឡៅតឿបណ្តាលឲ្យឆាបឆេះផ្ទះល្វែងមួយកន្លែង ​

TNAOT 2020-04-27 17:32:39
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ភ្នំពេញ៖ ផ្ទះល្វែងមួយកន្លែង ត្រូវបានអគ្គិឆាបឆេះបង្កការខូចខាតស្ទើរតែទាំងស្រុង កាលពីវេលាម៉ោង១២ និង៤០នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិតាកេរ សង្កាត់កំបូល ខណ្ឌកំបូល ។

លោក ព្រំ ចន្ថា ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរជួសជុល និងលក់ទូរស័ព្ទដៃ ជាម្ចាស់ផ្ទះ បានឲ្យដឹងថា កូនរបស់គាត់ បានឡើងទៅលេងនៅលើឡៅតឿ ចំណែកគាត់ និងប្រពន្ធបានដេកនៅនៅជាន់ផ្ទាល់ដី បន្ទាប់មកកូនប្រុសគាត់ បានយកដែកកេះដុតក្រដាសលេង។ បណ្ដាលឲ្យឆាបឆេះពូក និងសម្ភារប្រើប្រាស់ផ្សេងទៀតនៅ ក្នុងបន្ទប់ឡៅតឿ ហើយឆេះរាលពេញក្នុងផ្ទះយ៉ាងឆាប់រហ័សតែម្ដង ប៉ុន្តែភ្លាមៗនោះកូនប្រុសគាត់ បានរត់ចុះក្រោមរួច ទើបមិនបណ្ដាលឲ្យមានគ្រោះថ្នាក់កើតឡើងដល់ជីវិតឬរបួសដោយសារតែរលាកភ្លើងឡើយ។

ប្រភពដដែលបានបន្តថា នៅក្នុងហេតុការណ៍នោះគាត់រួមជាមួយអ្នកជិតខាងបាននាំគ្នាពន្លត់ដែរតែមិនរលត់ឡើយ រហូតមានការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ប៉ុន្តែទ្រព្រសម្បត្តិនៅក្នុងនោះរួមមានទូរសព្ទ ដៃប្រហែលចំនួន៥០០គ្រឿង ពូក១តម្លៃជាង៣០០ដុល្លារ កាតគ្រីម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១១មួយគ្រឿង រួមជាមួយគ្រឿងបន្លាស់ទូរស័ព្ទជាច្រើន និងលុយកាក់ និងសម្ភារប្រើប្រាស់ដទៃទៀត ព្រមទាំងសម្លៀកបំពាក់ផងត្រូវភ្លើងឆេះអស់។

សមត្ថកិច្ចបានឲ្យដឹងថា នៅពេលមានអគ្គីភ័យកើតឡើងកម្លាំងនគរបាលប៉ុស្តិ៍ និងខណ្ឌកំបូលបានចេញអន្តរាគមន៍ ហើយក៏មានរថយន្តពន្លត់អគ្គីភ័យច្រើនគ្រឿងចេញទៅបាញ់ពន្លត់រហូតដល់រលត់ទៅវិញទាំងស្រុង ហើយមិនបានរាលដាលដល់ផ្ទះដ៏ទៃទៀតឡើយព្រោះផ្ទះមួយនេះស្ថិតនៅដាច់ឆ្ងាយពីគេ៕ ដោយ៖ សួង សាម 

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • វត្ថុសិល្បៈខ្មែរចំនួន០៦ ត្រូវលក់កាលពី៨៥ឆ្នាំមុនឲ្យសារមន្ទីរនៅក្រៅប្រទេស ក្នុង​បំណងនឹកស្មានមិនដល់

    Wow Cambodian 10076 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    វត្ថុសិល្បៈខ្មែរចំនួន០៦ ត្រូវលក់កាលពី៨៥ឆ្នាំមុនឲ្យសារមន្ទីរនៅក្រៅប្រទេស ក្នុង​បំណងនឹកស្មានមិនដល់

    Wow Cambodian 10076 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    វត្ថុសិល្បៈខ្មែរចំនួន០៦ ត្រូវលក់កាលពី៨៥ឆ្នាំមុនឲ្យសារមន្ទីរនៅក្រៅប្រទេស ក្នុង​បំណងនឹកស្មានមិនដល់

    Wow Cambodian 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ៉​​៉"ក្រុមហ៊ុនឡានតាក់ស៊ី" ជាច្រើននៅតែមិនអាចកើកការរកស៊ីបាន

    Naklork IT 6883 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ៉​​៉"ក្រុមហ៊ុនឡានតាក់ស៊ី" ជាច្រើននៅតែមិនអាចកើកការរកស៊ីបាន

    Naklork IT 6883 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ៉​​៉"ក្រុមហ៊ុនឡានតាក់ស៊ី" ជាច្រើននៅតែមិនអាចកើកការរកស៊ីបាន

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ទុក្ខរបស់មនុស្សស្រី

    Mao Chantheavy 888 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ទុក្ខរបស់មនុស្សស្រី

    Mao Chantheavy 888 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ទុក្ខរបស់មនុស្សស្រី

    Mao Chantheavy 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • មានឈុតឆាកខឹងសម្បារយ៉ាងខ្លាំងក្លាមួយព្រលានយន្តហោះហៃទី

    Tong Chhunleng 2428 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    មានឈុតឆាកខឹងសម្បារយ៉ាងខ្លាំងក្លាមួយព្រលានយន្តហោះហៃទី

    Tong Chhunleng 2428 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    មានឈុតឆាកខឹងសម្បារយ៉ាងខ្លាំងក្លាមួយព្រលានយន្តហោះហៃទី

    Tong Chhunleng 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប