TNAOT News
· 2020-04-28
លិចទូកប្រភេទជ្រមុជទឹកមួយគ្រឿង តែសំណាងល្អមិនមានអ្នកបាត់ខ្លួន
#សង្គម# #បាត់ខ្លួន# #ព័ត៌មានសង្គម# #ទូក# #ជ្រមុជទឹក#
4773
កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នេះមានករណីទូកប្រភេទមុជរកខ្យងមួយគ្រឿង បានលិចក្នុងសមុទ្រ នៅម្តុំខាងមុខឆ្នេរសារ៉ាសាន់បេ ស្ថិតក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ទូកដែលលិចនេះជាប្រភេទទូកជ្រមុជទឹកមួយគ្រឿងពីរជាន់ មានអ្នកនៅលើទូក ០២នាក់ ប្តី-ប្រពន្ធបានបើកចេញពីចំណុចភូមិសុខសាន្ត ឆ្ពោះទៅភូមិកោះរ៉ុងសន្លឹម (សារ៉ាសាន់បេ) លុះមកដល់ចំណុចមុខ ឌឺ កៀល រីហ្សេត ចម្ងាយពីដីគោកប្រហែលជាង ០១គីឡូម៉ែត្រ ចំពេលមានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងបណ្តាលឱ្យលិចទូកតែម្តង។
ជនរងគ្រោះជាប្តី-ប្រពន្ធមានឈ្មោះ AIN GRANG FLEMING ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិអូស្ត្រាលី និងឈ្មោះ ស៊ី វន ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ៕ ដោយ ៖ សុង យូ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តើវាពិតទេ? បើជំងឺរើមរាលដាលពាសពេញរាងកាយ តើវានឹងបណ្តាលឲ្យស្លាប់ដែរឬទេ?
ស្នាមញញឹមលាក់ការឈឺចាប់
ប្រមុខ UN ព្រួយបារម្ភ និងជំរុញឲ្យ កម្ពុជា-ថៃ អត់ធ្មត់ វិលទៅរកកិច្ចព្រមព្រៀងសន្តិភាពវិញ
ឃើញរូបភាពនេះហើយអាណិតខ្លោចចិត្ត! កុមារតូចៗត្រូវលំបាកជម្លៀសចេញពីផ្ទះទៅរកកន្លែងសុវត្ថិភាព ដោយសារទង្វើរឈ្លៀនពានថៃ
យោបល់ទាំងអស់ (0)