TNAOT News
· 2020-04-28
(Breaking)៖ COVID-19 ពិភពលោក កើនជាង ៣ លាននាក់ហើយ
#ពិភពលោក# #Covid -19# #អ្នកឆ្លង# #សុខភាព# #អាមេរិក# #ជំងឺ#
7828
ទីន្នន័យរបស់ Johns Hopkins University នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានធ្វើបច្ចុប្បន្នភាពថា កូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ១៩ (COVID-19) នៅទូទាំងពិភពលោកបានកើនឡើង ជាង ៣ ០០២ ៣០៣ នាក់ហើយ ។
ប្រភពបន្តថា ក្នុងចំណោមអ្នកផ្ទុកវីរុសសរុប មានអ្នកជំងឺ ២០៨ ១៣១ នាក់ នៅទូទាំងពិភពលោកបានបាត់បង់ជីវិត ។
ស្ថិតិដដែលរបស់សាកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមេសា អ្នកជំងឺដែលជាសះស្បើយ មានសរុប ៨៧៨ ៨១៣ នាក់ ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវបានកត់ត្រាថា មានអ្នកជំងឺកូវីដ១៩នេះច្រើនជាងគេបំផុត គឺ ៩៧២ ៩៦៩ នាក់ ។ បន្ទាប់មកគឺអេស្ប៉ាញ ឆ្លងសរុប ២២៩ ៤២២ នាក់ និងអ៊ីតាលី ឆ្លងសរុប ១៩៩៤១៤នាក់ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)