
TNAOT News
· 2020-04-28
ទំនាក់ទំនងស្នេហារយៈពេល ១៤ ឆ្នាំរបស់ Taew Natapohn និងគូស្នេហ៍ដើរដល់ផ្លូវបញ្ចប់
#តារាសម្ដែង# #Taew Natapohn# #កម្សាន្ត# #តារាអន្តរជាតិ# #ស្នេហា#
9674
ទំនាក់ទំនងស្នេហារយៈពេល ១៤ ឆ្នាំរបស់តារាសម្ដែងស្រីលំដាប់ជួរមុខនៅប្រទេសថៃ Taew Natapohn និងគូស្នេហ៍លោក Ton Arch បានសម្រេចចែកផ្លូវគ្នាហើយ។
ស្នេហាដែលមានរយៈពេលជាង ១៤ ឆ្នាំរបស់ Taew និងគូស្នេហ៍ តែងតែមានពាក្យចចាមអារ៉ាមនិងព័ត៌មានជាច្រើនកំពុងនិយាយពីគម្លាតរវាងអ្នកទាំងពីរ ដោយ Taew បានសារភាពប្រាប់ថាឥឡូវនេះពួកគេទាំងពីរកំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាគ្នាដេីម្បីរកដំណោះស្រាយតទៅថ្ងៃមុខ។ តែកាលពីពេលថ្មីៗនេះ Taew បានប្រាប់ក្នុងបទសម្ភាសន៍ថា នាងនិងគូស្នេហ៍បានបែកគ្នាជាងមួយខែហើយ។
ទោះជាយ៉ាងណាទំនាក់ទំនងរវាងអ្នកទាំងពីរនៅតែរាប់អានគ្នា ដូចជាបងប្អូន មិនមានការស្អប់គ្នាឡើយ Taew បានព្យាយាមរកដំណោះស្រាយល្អបំផុតសម្រាប់ទំនាក់ទំនងមួយនេះ តែអនាគតដែលទៅជាមួយគ្នាគឺមិនអាចទៅរួចនោះទេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)