TNAOT News

· 2020-04-28

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងមានភ្លៀងធ្លាក់ពេញមួយសប្ដាហ៍ អាចបង្កឱ្យមានគ្រោះធម្មជាតិ

#គ្រោះធម្មជាតិ# #សង្គម# #បាតុភូត# #ភ្លៀងធ្លាក់# #ឧតុនិយម#

8022

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជា នឹងមានភ្លៀងពីតិចទៅច្រើន និងអាចបង្កឱ្យមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជានិច្ច បានសង្កេតឃើញថា ជ្រលងនៃសម្ពាធខ្ពស់ពីប្រទេសចិន មានឥទ្ធិពលខ្សោយគ្របដណ្ដប់លើកម្ពុជា។ ស្ថានភាពបែបនេះ នឹងកើតមានចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ដល់ថ្ងៃទីទី៥ ខែឧសភា ដែលអាចបង្កឱ្យមានភ្លៀងធា្លក់ពីកម្រិតតិច ទៅបង្គួរ បូករួមជាមួយបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងធ្វើឱ្យមានសីតុណ្ហភាពចន្លោះពី ២៤ ដល់៣៧អង្សាសេ។

អាស្រ័យហេតុនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ ដែលអាចកើតមានជាយថាហេតុ ជាពិសេសពលរដ្ឋ ដែលរស់នៅតាមបណ្ដាខេត្តជាប់សមុទ្រ ក្នុងរយៈពេលពេញមួយសប្ដាហ៍នេះ៕ ដោយ៖ តារា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស