SaroeunPheara

· 2020-04-28

ប្រទេសចិនប្រកាសថាទីក្រុងWuhanគ្មានអ្នកជំងឺនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យទៀតទេ

#មន្ទីរពេទ្យ# #COVID-19# #Wuhan# #សង្គម# #ព័ត៌មានសង្គម#

1088

មន្ត្រីសុខាភិបាលម្នាក់បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា ទីក្រុង Wuhan ប្រទេសចិនដែលជាកន្លែងចាប់ផ្តើមចម្លងវីរុសកូរ៉ូណាដំបូងគេ និងចម្លងទៅពាសពេញពិភពលោក ពេលនេះគ្មានអ្នកជំងឺណាម្នាក់នៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យទៀតនោះឡើយ។

រូបតំណាង

យោងតាមប្រភព Reuters បានឱ្យដឹងថា មេរោគនេះត្រូវបានគេសន្មតថាមានដើមកំណើតនៅផ្សារ​ wet market  មួយនៅ Wuhan ​ហើយមានមុខសញ្ញាជាលើកដំបូងនៅក្នុងខែធ្នូមុនពេលរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក។ មនុស្សប្រមាណ ២.៨៣ លាននាក់ត្រូវបានរាយការណ៍ថាបានឆ្លងមេ​រោគទូទាំងពិភពលោកហើយមានមនុស្សប្រមាណជា ១៩៧៨ ៨៧២នាក់បានស្លាប់។ អ្នកនាំពាក្យគណៈកម្មការសុខភាពជាតិលោក ​ Mi Feng បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «ព័ត៌មានចុងក្រោយគឺនៅត្រឹមថ្ងៃទី២៦ ខែមេសា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅ​ Wuhan គឺមិនមានទៀតនោះឡើយ ដោយសារតែកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់​ Wuhan និងបុគ្គលិកពេទ្យមកពីទូទាំងប្រទេស»។ ទីក្រុង Wuhan បានរាយការណ៍ថាមានករណីអ្នកឆ្លងវីរុស ចំនួន៤៦ ៤៥២ ករណីស្មើនឹង ៥៦% នៃ​ចំនួនអ្នកឆ្លងសរុបក្នុងប្រទេសចិន។រីឯចំនួនអ្នកស្លាប់មានចំនួន ៣៨៦៩នាក់ឬ ៨៤% នៃចំនួនអ្នកស្លាប់ដោយសារវីរុសនេះក្នុងប្រទេសចិនសរុប។ ទីក្រុង Wuhan និងខេត្ត Hubei ត្រូវបានបិទទ្វារនៅជិតចុងខែមករាដោយផ្លូវថ្នល់និងរថភ្លើងត្រូវបានបិទ យន្ដហោះក៏ត្រូវបានលុបចោលជើងហោះហើរទាំងអស់ ហើយប្រជាជនមិនអាចធ្វើដំណើរដោយសេរីអស់រយៈពេលជាងពីរខែ។ បច្ចុប្បន្នទីក្រុងកំពុងធ្វើតេស្តប្រជាជនជាប្រចាំទោះបីជាបន្ធូរបន្ថយការរឹតបន្តឹងក៏ដោយ។

រូបតំណាង

ចាប់តាំងពីពេលនោះមក ប្រទេសចិនបានងាកមកផ្តោតអារម្មណ៍ទៅលើខេត្តព្រំដែន​ Heilongjiang ជាងគេដោយសារមានករណីឆ្លងវីរុសកូរ៉ូណាច្រើនជាងគេ ហើយភាគច្រើនសម្បូរជនជាតិរុស្ស៊ីរស់នៅទៀត។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)