Sokundara

· 2020-04-28

FIFA ពិចារណាឲ្យដាក់កីឡាករបម្រុង៥នាក់ក្នុងមួយក្រុមចូលលេង ពេលការប្រកួតចាប់ផ្ដើមវិញ

#កីឡា# #ការប្រកួត# #FIFA# #បាល់ទាត់អន្តរជាតិ#

4472

FIFA កំពុងពិចារណាឲ្យមានកីឡាករបម្រុងចំនួន៥នាក់ ចូលលេងក្នុងមួយក្រុម ពេលដែលការប្រកួតចាប់ផ្ដើមឡើងវិញជាធម្មតា ដោយខុសពីច្បាប់កាលពីមុនគឺ៣នាក់។

បាល់ទាត់ក្នុងបណ្ដាលីគធំៗ ត្រូវបានផ្អាកជាបណ្ដោះអាសន្នដោយសារជំងឺ covid-19 ចាប់តាំងពីពាក់កណ្ដាលខែមិនា រហូតមកដល់ពេលនេះ ខណ:លីគមួយចំនួនសង្ឃឹមថា នឹងអាចបញ្ចប់ទៅតាមពេលវេលាដែលពួកគេបានកំណត់សាជាថ្មី ដូច្នេះកាលវិភាគប្រកួតនឹងត្រូវរៀបចំឡើងវិញដោយប្រើពេលវេលាដ៏ខ្លី។

FIFA បានជួបប្រជុំពិភាក្សាជុំវិញគម្រោងបណ្ដោះអាសន្នមួយចំនួន ដើម្បីបញ្ចៀសហានិភ័យក្នុងការរងរបួសអ្វីមួយជុំវិញការលើសទំងន់របស់កីឡាករអំឡុងពេលត្រលប់មកកាន់ទីលានវិញ ក្រោយពីធើ្វការសម្រាក។

សំណើនេះបានផ្តល់ឱ្យអ្នករៀបចំការប្រកួត នូវជម្រើសនៃការអនុញ្ញាតឱ្យក្រុមប្រើកីឡាករបម្រុងចំនួន៥នាក់ ជំនួសឱ្យការលេងកីឡាករបម្រុងចំនួន៣នាក់ ក្នុងរយៈពេល ៩០នាទី ហើយនឹងប្រើរហូតដល់ទៅ៦នាក់ នៅក្នុងការប្រកួតជម្រុះដែលឈានចូលដល់ម៉ោងបន្ថែម។

FIFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ការព្រួយបារម្ភមួយនៅក្នុងបញ្ហានេះ គឺការប្រកួតមានចំនួនច្រើន និងញឹកញាប់ជាងការប្រកួតមុនៗ ដែលនេះអាចបង្កើនហានិភ័យនៃការរងរបួសដែលបណ្តាលមកពីការលើសទំងន់របស់កីឡាករក្រោយត្រលប់ចូលទីលានវិញ”៕

ប្រភព៖ ESPN

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស