TNAOT News
· 2020-04-28
ម៉េង កែវពេជ្ជតា បរិច្ចាគថវិកាខ្ទង់ពាន់ដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
#តារាចម្រៀង# #កម្សាន្ត# #វីរុស COVID-19# #តារាខ្មែរ# #ម៉េង កែវពេជ្ជតា#
4675
តារាចម្រៀងដ៏ល្បីដែលមានសំឡេងស្រួយដូចសារិកាអ្នកនាង ម៉េង កែវពេជ្ជតា និងក្រុមគ្រួសារបានបរិច្ចាគថវិកាចំនួន៥ពាន់ដុល្លារ ជូនដល់រាជរដ្ឋាភិបាល សម្រាប់ចូលរួមប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវី-១៩ ស្របពេលដែលកម្ពុជា កំពុងតែប្រឈមនឹងហានិភ័យ ដែលបង្កឡើងដោយជំងឺនេះ។
ទន្ទឹមជាមួយគ្នានោះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏ទទួលបានលិខិតថ្លែងអំណរគុណ និងកោតសរសើរ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
ក្នុងលិខិតថ្លែងអំណរគុណ របស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ អ្នកនាងដែលបានបរិច្ចាគ នូវជំនួយជាថវិកាចំនួន៥,០០០ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាល សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ ជាកិច្ចបំពេញកាតព្វកិច្ច ការពារ និងសង្គ្រោះសុខភាព និងជីវិតប្រជាជនកម្ពុជា» ៕ ដោយ៖ លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មេដឹកនាំក្រុមប្រទេស G7 បានមកដល់ប្រទេសអ៊ីតាលីមុនកិច្ចប្រជុំកំពូលចាប់ផ្តើមដែលអ៊ុយក្រែនបានកំណត់ជារបៀបវារៈកំពូលមួយដែរ
ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី រាយការណ៍ថា ប្រាក់ចំណូលរបស់ខ្លួន បានកើនឡើង នៅឆ្នាំ ២០២២
៤ យ៉ាងក្នុងជីវិត ដែលជាប់ជំពាក់ ពិបាកនឹងដោះស្រាយបំផុត
បោះបង់ មិនមែនយើងទន់ខ្សោយទេ តែវាជាភាពក្លាហានបំផុត ដែលយើងធ្វើដើម្បីប្រឈមមុខនឹងការពិត
យោបល់ទាំងអស់ (0)