TNAOT News
· 2020-04-28
ប៉ាគីស្ថានចេញបញ្ជាឲ្យចាប់អតីតនាយករដ្ឋមន្ត្រី Nawaz Sharif
#ពុករលួយ# #នាយករដ្ឋមន្ត្រី# #សង្គម# #Nawaz Aharif# #នយោបាយជាតិ# #ប៉ាគីស្ថាន#
517
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន រងការចោទប្រកាន់ថា មិនបានសហការស្រាវជ្រាវ ពាក់ព័ន្ធនឹងបទល្មើសរបស់នាយកប្រតិបត្តិសារព័តមាន Mir Khakilur Rehman។
នាយកដ្ឋានគណនេយ្យភាពជាតិប៉ាគីស្ថាន កាលពីថ្ងៃទី២៧ ខែមេសា បានបញ្ជាឱ្យចាប់ខ្លួនអតីតនាយករដ្ឋមន្រ្តី Nawaz Sharif ពីបទទទួលសំណូក ក្នុងការផ្ទេរអចលនទ្រព្យ។ ជាមួយគ្នានេះ ក្រសួងប្រឆាំងអំពើពុករលួយនឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ដោយចោទប្រកាន់លោក Nawaz Sharif ពីបទពុលរលួយផងដែរ។
អតីតនាយករដ្ឋមន្ត្រី Nawaz Sharif រងការចោទប្រកាន់ មិនចូលរួមក្នុងសកម្មភាពស្រាវជ្រាវ ពីបទល្មើសរបស់នាយកប្រតិបត្តិសារព័ត៌មាន Mir Shakilur Rehman។ ជាក់ស្តែងអតីតនាយករដ្ឋមន្ត្រី Nawaz Sharif ធ្លាប់ជួលដីឲ្យ Rehman ដោយខុសច្បាប់ នៅឆ្នាំ១៩៨៦ ខណ:លោក Nawaz Sharif ជាអភិបាលខេត្ត Punjab ។
កាលពីខែមីនា អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ធ្លាប់ត្រូវបានកោះហៅទៅបំភ្លឺចំនួនពីរលើករួចមកហើយ ពីបទពុករលួយ ប៉ុន្តែលោកមិនបានចូលបំភ្លឺតាមសំណើរបស់តុលាការនោះឡើយ។ លោក Nawaz Sharif អាយុ៧០ឆ្នាំ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ រយ:ពេល៧ឆ្នាំ ពីបទពុលរលួយ ប៉ុន្តែដោយសារបញ្ហាសុខភាព ទើបលោកត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំ៕ ប្រែសម្រួលដោយ៖MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឈឺក្បាលជាញឹកញាប់ បណ្តាលមកពីកត្តាអ្វីខ្លះ?
ភាពផ្ទុយគ្នាពីចិត្ត៖ តំណើរជីវិតតែងតែជួបនូវរឿងរ៉ាវប្រេះឆា ភាពប្រញាប់ប្រញាល់ ខំប្រឹងស្ទុះស្ទាទៅមុខឱ្យបានលឿន ប៉ុន្តែពេលខ្លះវាបែរជាយឺតទៅវិញក៏មាន។
បម្រាមហាមជក់បារីរបស់អង់គ្លេសសម្រាប់ក្មេងអាយុក្រោម១៥ឆ្នាំ បានឆ្លងកាត់ភាពចម្រូងចម្រាស់នៅសភាលើកដំបូង
ក្រុមពន្លត់អគ្គិភ័យពន្លត់ភ្លើងនៅតាមផ្លូវដែលឆាបឆេះឡើងម្តងទៀត ក្បែរទីក្រុង Los Angeles
យោបល់ទាំងអស់ (0)