សម្តេចស ខេង៖ កម្ពុជាត្រូវបានគេដាក់ជាប្រទេសក្នុងបញ្ជីប្រផេះ គឺជាប្រទេសមានហានីភ័យខ្ពស់

TNAOT News 2020-04-28 15:05:29
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ភ្នំពេញ៖ ច្បាប់ចំនួន ២ ដែលកំពុងដាក់ពិនិត្យ គឺបង្កើតឡើងក្នុងគោលបំណងដើម្បីឱ្យអ្នកវិនិយោគមានទំនុកចិត្តក្នុងការមករកស៊ីនៅកម្ពុជា។ នេះបើយោងតាមប្រសាសន៍សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងនាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យឆ្លងសេចក្តីព្រាងច្បាប់ចំនួន២ គឺសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការរីកសាយភាយ ហិរញ្ញប្បទានអាវុធ មហាប្រល័យ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជំនាញផ្នែកច្បាប់ និង អង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ក្នុងរយៈកាលកន្លងមក កម្ពុជាត្រូវ​បានគេ​ដាក់ជាប្រទេសក្នុងបញ្ជីប្រផេះ ដែលបណ្តាប្រទេសទាំងនេះ គឺជាប្រទេសមានហានីភ័យខ្ពស់ ដែលនេះជាហេតុមួយបានធ្វើឱ្យអ្នកវិនិយោគ​ជាច្រើនមានការរារែក សម្រាប់ការធ្វើវិនិយោគ​របស់ខ្លួននៅកម្ពុជា។

សម្ដេឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងបន្ថែមថា សេចក្ដីព្រាងច្បាប់​ទាំងពីរនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការវិវត្តន៍សង្គមផង និងដើម្បីឱ្យ​ស្របទៅនឹង​បទដ្ឋាន​អន្តរជាតិ ដែលតម្រូវឱ្យកម្ពុជាមានយន្តការជាក់លាក់ផង។ ដោយកម្ពុជា​ត្រូវតែវិវឌ្ឍន៍ខ្លួនឱ្យផុតពីប្រទេសក្នុងបញ្ជីប្រផេះ តាមរយៈការបង្កើតច្បាប់​ទាំងពីរនេះ​ឱ្យ​ចេញជារូបរាង ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិយោគទាំងឡាយ៕ ដោយ៖ តារា

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • មុខរបរចិញ្ចឹមសត្វ

    Mai Darika 3839 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    មុខរបរចិញ្ចឹមសត្វ

    Mai Darika 3839 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    មុខរបរចិញ្ចឹមសត្វ

    Mai Darika 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • រឿងនិទានខ្លីបែបរន្ធត់​៖ ផ្លូវរទេះខ្មោច

    Khmer Legend 1909 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រឿងនិទានខ្លីបែបរន្ធត់​៖ ផ្លូវរទេះខ្មោច

    Khmer Legend 1909 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រឿងនិទានខ្លីបែបរន្ធត់​៖ ផ្លូវរទេះខ្មោច

    Khmer Legend 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ប្រវត្តិ ព្រះបាទកៅណ្ឌិន្យទី១ ឬ ហ៊ុន ទៀន ជាស្តេចនៃអាណាចក្រភ្នំ និងជាអ្នកកសាង រាជវង្សខ្មែរដំបូងបង្អស់

    Lookingtoday 1407 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ប្រវត្តិ ព្រះបាទកៅណ្ឌិន្យទី១ ឬ ហ៊ុន ទៀន ជាស្តេចនៃអាណាចក្រភ្នំ និងជាអ្នកកសាង រាជវង្សខ្មែរដំបូងបង្អស់

    Lookingtoday 1407 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ប្រវត្តិ ព្រះបាទកៅណ្ឌិន្យទី១ ឬ ហ៊ុន ទៀន ជាស្តេចនៃអាណាចក្រភ្នំ និងជាអ្នកកសាង រាជវង្សខ្មែរដំបូងបង្អស់

    Lookingtoday 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • “បារាយណ៍” ជាអាងស្ទុកទឹកសម្រាប់ធ្វើកសិកម្ម សម្រាប់បម្រើនយោបាយ យុទ្ធសាស្ត្រទ័ព និង សាសនា

    Wow Cambodian 1447 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    “បារាយណ៍” ជាអាងស្ទុកទឹកសម្រាប់ធ្វើកសិកម្ម សម្រាប់បម្រើនយោបាយ យុទ្ធសាស្ត្រទ័ព និង សាសនា

    Wow Cambodian 1447 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    “បារាយណ៍” ជាអាងស្ទុកទឹកសម្រាប់ធ្វើកសិកម្ម សម្រាប់បម្រើនយោបាយ យុទ្ធសាស្ត្រទ័ព និង សាសនា

    Wow Cambodian 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប