បង្ហោះផ្សាយ

ខ្មែរ

KOU

· 2020-06-04

ស្រី្ត - Femme - Woman

#ស្ម័គ្រស្មោះស្មើ# #ចំណេះដឹង# #សុចរិត# #ឥស្សរាធិបតី# #ព្រះហរិរក្ស# #អប់រំ និងការងារ#

9875

ស្រី្ត - ស្រី - សិរី

នេះ​នឹង​សម្ដែង បរិយាយ​ចារចែង ដើម​បទ​អដ្ឋា- ហិ ឋានេហិ សុចរិតា ឥត្ថី​លក្ខណា មង្គល​ច្នេះ​ពិត ។ ប្រែ​ថា​ស្រី​ជា កើត​កប​លក្ខណា ដោយ​នូវ​សុចរិត មង្គល​ប្រាំបី ឲ្យ​ស្រី​ពិនិត្យ ចាំ​យក​ជា​ក្រឹត្យ គ្រប់​រូប​ស្រី​ៗ។ដើម​បទ​ព័ណ៌នា៖

១.លោក​ថា​ស្រី​ជា សុចរិត​ភក្តី ឫក​រាប​ស្រគត់ ផ្គង់ផ្តត់​សម្ដី ការ​កេរ្តិ៍​ខ្មាស​ស្រី បរិសុទ្ធ​មែន​មួន ។

២.លោក​ថា​ស្រី​ត្រង់ កាន់​សុចរិត​ផ្គង់ គំនិត​ចេះ​ស្ងួន អស់​ទ្រព្យ​សម្បត្តិ ប្រយ័ត្ន​ថែធួន ទុក​ដាក់​ខ្ជាប់ខ្ជួន មិន​មាន​ប្រមាទ ។

៣.លោក​ថា​ស្រី​គាប់ កាន់​សុចរិត​ខ្ជាប់ ឧស្សាហ៍​សង្វាត ធ្វើ​ការ​សន្សំ តឿន​ខ្ញុំ​ឲ្យ​ឃ្មាត ឲ្យ​ខ្មី​សង្វាត មិន​មាន​ស្ងៀម​ដៃ ។

៤.លោក​ថា​ស្រី​ប្រាជ្ញ សុចរិត​អង់អាច ចេះ​អធ្យាស្រ័យ ញាតិ​ព្រៀង​ទៅ​មក រាប់​រក​រួស​វៃ ទោះ​ជន​ដទៃ ក៏​រាប់​តាម​ពិត ។

៥.លោក​ថា​ស្រី​ស្អាត សុចរិត​គ្មាន​ឃ្លាត មែន​មាន​គំនិត ចេះ​រៀប​អាហារ ភ្នាក់​ងារ​ស្រី​ពិត រណ្តាប់​ផ្គាប់​ចិត្ត ប្តី​គ្រប់​វេលា ។

៦.លោក​ថា​ស្រី​ស្មោះ កាន់​សុចរិត​ឆ្ពោះ ចាំ​ចិត្ត​ស្នេហា តែ​នឹង​អង្គ​ប្តី ឥត​បី​រេរា ស្ម័គ្រ​ស្មោះ​ស្មើ​ជា និត្យ​នៅ​រៀប​រៀង ។

៧.លោក​ថា​ស្រី​ស្លូត សុចរិត​រហូត អប​អត់​ឥត​ល្អៀង តាម​ពាក្យ​ប្តី​ផ្តាំ ចង​ចាំ​ទុក​ទៀង ពោល​ពាក្យ​មិន​ឃ្លៀង មិន​ឃ្លាត​សត្យា ។

៨.លោក​ថា​ស្រី​ស្មើ សុចរិត​ស័រពើ អាច​រង​ធានា ទម្ងន់​ចិត្ត​ប្តី ទោះ​បី​ទុក្ខា ខ្សត់​ក្រ​ម្ដេចម្តា អាច​ទទួល​ប្រាណ ។

កាព្យ​ច្បាប់​ស្រី​ជា​ព្រះ​រាជ​និពន្ធ​នៃ ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ស​រាមា ឥស្សរាធិបតី ព្រះ​បរម​កោដ្ឋ (ព្រះ​អង្គ​ដួង) ថ្លែង​អំពី​សុចរិត ៨ ប្រការ​ជា​មង្គល​របស់​ស្រី ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (380)

កែវស្រីស្រស់

· 2021-02-08

👍👍👍👍👍👍

Nhok chhaiya

· 2021-01-28

🤗🤗🤗

កញ្ញា209219282

· 2021-01-19

មនុស្សស្រីជាមាតាដៃ១០០

មិត្ត306454897

· 2021-01-02

🤗🤗

Soy Mengthong

· 2020-12-21

👍🏻👍🏻👍🏻

SokunPanha12

· 2020-12-21

អត្ថបទ ល្អ

មិត្ត567057400

· 2020-12-19

😍😍

មិត្ត306454897

· 2020-12-18

🤗🤗

មិត្ត540860912

· 2020-12-16

❤️️ចាំទុកណាមនុស្សស្រីគឺជាមាតាដៃមួយរយ

Chhong Kho002200633

· 2020-12-14

😍😍😘

Sim Rong

· 2020-12-13

😍😍😘😘

មិត្ត087514952

· 2020-12-03

😘😘😘

មិត្ត 0889684274

· 2020-12-01

😊😊

ID1315501669355960

· 2020-12-01

😄😄

Hangsona

· 2020-11-30

😍😍😍

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 26
ទៅកាន់