កូរ៉េខាងត្បូងថា លោក គីម ប្រហែល​រត់គេចពីកូរ៉ូណាវីរុស

TNAOT 2020-04-28 19:20:00
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

តាមការចេញផ្សាយ​របស់ប្រភពរ៉យ​ទ័រ នៅថ្ងៃទី​២៨ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា រដ្ឋមន្ត្រី​កូរ៉េខាងត្បូង​ទទួលបន្ទុកកិច្ចការ​កូរ៉េខាងជើង​ នៅថ្ងៃទី២៨ ខែមេសា បានបញ្ជាក់ថា លោក គីម ជុងអ៊ុន ​ប្រហែល​ជារត់គេច​ពីកូរ៉ូណាវីរុស ឬកូវីដ​១៩ (COVID-19)។ លោក​គីម បានអវត្តមាន ​ក្នុងពិធីដ៏សំខាន់​មួយ ​កាលពីថ្ងៃទី​១៥ ខែមេសា ឆ្នាំ២០២០ ពីព្រោះពាក់ព័ន្ធ​ជាមួយ​កូរ៉ូណាវីរុស ។ 

លោក គីម មិនបាន​វត្តមានក្នុងពិធីខួប​កំណើត​ជីតា និងជាបិតាស្ថាបនិក​​កូរ៉េខាងជើង​ លោក គីម អ៊ីលស៊ុង នោះឡើយ ដែលមិនធ្លាប់មានពីមុនមក។ តាំងពីពេលនោះ លោក គីម ជុងអ៊ុន បានបាត់វត្តមាន​នៅតាមទីសាធារណៈរហូតមក ។ នេះនាំឲ្យគេសង្ស័យ​មិនច្បាស់លាស់​ពាក់ព័ន្ធនឹងសុខភាព​របស់គាត់ ។ 

មន្ត្រីស្ថានទូត​កូរ៉េខាងត្បូង​ បាន​ថ្លែងថា ពួកគេ​មិនបាន​ពើបប្រទះ​ការចលនា​មិនប្រក្រតី​ណាមួយ​ នៅកូរ៉េខាងជើង​នោះទេ និងសូមព្រមាន​ប្រឆាំង ចំពោះ​ការផ្សព្វផ្សាយដែលថា លោក គីម ជុងអ៊ុន​ អាចមានជំងឺ​ ឬធ្លាក់ខ្លួនឈឺនោះ ។ 

កូរ៉េខាងជើង​បានអះអាងថា ប្រទេសនេះ​មិនមានឆ្លង​កូវីដ​១៩នោះឡើយ ។ ប៉ុន្តែ​បានបញ្ជាក់ថា ប្រទេសនេះ​បានចាត់វិធានការទប់ស្កាត់​ការ​ឆ្លងរាតត្បាត​។ ការអវត្តមាន​របស់​មេដឹកនាំ គីម នៅក្នុងពិធី​នោះ គឺជារឿងមិនធម្មតានោះឡើយ ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េ លោក Kim Yeon-chul ដែលជាអ្នក​ឃ្លាំមើល​​កូរ៉េខាងជើង​​នោះ ថ្លែងប្រាប់​អ្នកតំណាងរាស្ត្រ ។ 

រដ្ឋមន្ត្រី Kim Yeon-chul ថ្លែងក្នុងសភាថា «វាពិតណាស់ថា គាត់(គីម) មិនដែលអវត្តមាន​ពិធី​ខួបកំណើត​​លោក គីម អ៊ីលស៊ុងនោះឡើយ ចាប់តាំង​ពី​គាត់ឡើងកាន់អំណាចមក ប៉ុន្តែ​ពិធី​ ឬព្រឹត្តិការណ៍​ជាច្រើន​ ក្នុងនោះ​រាប់ទាំងពិធីជប់លៀង​ ត្រូវបានលុបចោល​ ដោយសារតែ​ព្រួយបារម្ភ​ពី​កូរ៉ូណាវីរុស» ។ ​​

លោក Kim Yeon-chul បានថ្លែងថា យ៉ាងហោចណាស់ មានឧទាហរណ៍ពីរ ចាប់តាំងពីពាក់​កណ្តាល​ខែមករា ដែលលោក គីម ជុងអ៊ុន បានឃ្លាតឆ្ងាយពីសាធារណៈ អស់រយៈពេលជិត ២០ថ្ងៃ ។ «ខ្ញុំមិនគិតថា វាមិនធម្មតាទេ បើនិយាយពីស្ថានភាពជំងឺឆ្លងថ្មីនេះ” ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែង កាលពីថ្ងៃទី២៧ ខែមេសាថា លោកកំពុងមានគំនិតល្អចំពោះអ្វីដែលលោក គីម ជុងអ៊ុន កំពុងតែធ្វើ ហើយសង្ឃឹមថា គាត់សុខសប្បាយចុះ ។ លោក ដូណាល់ ត្រាំ មិនបានថ្លែងលម្អិតទៀតនោះទេ ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានថ្លែងថា លោកបានដឹង អំពីការផ្សព្វផ្សាយអំពីបញ្ហាសុខភាពរបស់លោក គីម ជុងអ៊ុន នោះផងដែរ ហើយថាលោកកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការវិវឌ្ឍនេះ។

ប្រទេសកូរ៉េខាងជើង បានលុបចោលព្រឹត្តិការណ៍ធំៗ មួយចំនួន ហើយបានដាក់ចេញ​នូវការ​បិទ​ច្រក​ព្រំដែន និងវិធានការដាច់ដោយឡែក ដើម្បីជាការបង្ការទប់ស្កាត់ការផ្ទុះឡើង នៃ​វីរុស​កូវីដ១៩ ៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • ស្វាគមន៍2Brothers-សម្រាយរឿងមកកាន់TNAOT Platform

    2Brothers-សម្រាយរឿង 4176 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ស្វាគមន៍2Brothers-សម្រាយរឿងមកកាន់TNAOT Platform

    2Brothers-សម្រាយរឿង 4176 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ស្វាគមន៍2Brothers-សម្រាយរឿងមកកាន់TNAOT Platform

    2Brothers-សម្រាយរឿង 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ពេលវេលាដែលមានក្តីសុខជាមួយគ្នាគឺមានតិចណាស់

    Tong Chhunleng 1768 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ពេលវេលាដែលមានក្តីសុខជាមួយគ្នាគឺមានតិចណាស់

    Tong Chhunleng 1768 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ពេលវេលាដែលមានក្តីសុខជាមួយគ្នាគឺមានតិចណាស់

    Tong Chhunleng 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • អភិបាល​រាជធានី​ភ្នំពេញ បញ្ជាខណ្ឌទាំង ១៤ ចេញបាញ់ថ្នាំសម្លាប់មេរោគតាមវត្តជាង ១៥០ នៅភ្នំពេញ

    TNAOT News 10323 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អភិបាល​រាជធានី​ភ្នំពេញ បញ្ជាខណ្ឌទាំង ១៤ ចេញបាញ់ថ្នាំសម្លាប់មេរោគតាមវត្តជាង ១៥០ នៅភ្នំពេញ

    TNAOT News 10323 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អភិបាល​រាជធានី​ភ្នំពេញ បញ្ជាខណ្ឌទាំង ១៤ ចេញបាញ់ថ្នាំសម្លាប់មេរោគតាមវត្តជាង ១៥០ នៅភ្នំពេញ

    TNAOT News 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • គូស្នេហ៍តារាសម្តែងថៃដ៏ល្បីល្បាញ Mark Prin និង Kimmy Kimberley ប្រារព្ធខួប៨ ឆ្នាំដែលពួកគេស្រឡាញ់គ្នា

    moonlights 246 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    គូស្នេហ៍តារាសម្តែងថៃដ៏ល្បីល្បាញ Mark Prin និង Kimmy Kimberley ប្រារព្ធខួប៨ ឆ្នាំដែលពួកគេស្រឡាញ់គ្នា

    moonlights 246 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    គូស្នេហ៍តារាសម្តែងថៃដ៏ល្បីល្បាញ Mark Prin និង Kimmy Kimberley ប្រារព្ធខួប៨ ឆ្នាំដែលពួកគេស្រឡាញ់គ្នា

    moonlights 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប