SaroeunPheara

· 2020-04-29

គណៈរដ្ឋមន្រ្តីថៃរក្សាថ្ងៃឈប់សម្រាកជាសាធារណៈចំនួនបួនថ្ងៃនៅក្នុងខែឧសភា

#CCSA# #សង្គម# #ឈប់សម្រាក# #គណៈរដ្ឋមន្រ្តីថៃ# #ព័ត៌មានសង្គម#

328

នៅថ្ងៃនេះ គណៈរដ្ឋមន្រ្តីថៃបានច្រានចោលសំណើរបស់​ CCSA ដែលស្នើសុំលុបចោលថ្ងៃឈប់សម្រាកជាសាធារណៈចំនួនបួនថ្ងៃនៅក្នុងខែឧសភា។

ថ្ងៃឈប់សម្រាកផ្លូវការមានដូចជា ថ្ងៃទី១ ឧសភា ទិវាពលកម្ម, ថ្ងៃទី៤ ឧសភា ពិធីឡើងគ្រងរាជ្យ, ថ្ងៃទី៦ ឧសភា បុណ្យវិសាខបូជា, ថ្ងៃទី ១១ ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល។ គណៈរដ្ឋមន្រ្តីបានសម្រេចចិត្តថាមិនលុបចោលថ្ងៃឈប់សម្រាកចេញនោះទេ ប៉ុន្តែលោកបានណែនាំឱ្យសាធារណជនស្នាក់នៅផ្ទះ និងចៀសវាងធ្វើដំណើរចេញពីខេត្តរបស់ពួកគេដោយលោកបារម្ភថា ពួកគេអាចនឹង​យកពេលឈប់សម្រាកដើម្បីធ្វើការជួបជុំផ្សេង។

រូបតំណាង

គណៈរដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារអនុវត្តវិធានការបិទតំបន់យ៉ាងតឹងរឹងដើម្បីរារាំងការធ្វើដំណើរឆ្លងខេត្តឬរដ្ឋធានី។  

កែសម្រួលសោយ៖ ភារ៉ា

ប្រភព៖ Thai PBS NEWS

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)