TNAOT News
· 2020-04-29
អ្នកជំងឺកូវីដ១៩នៅសល់ត្រឹមតែ ៣នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកឆ្លង ១២២នាក់
#COVID-19# #ជាសះស្បើយ# #ក្រសួងសុខាភិបាល# #សុខភាព# #ជំងឺ#
10350
ភ្នំពេញ៖ មិនមានករណីឆ្លងកូវីដ១៩ ថ្មី និងក៏មិនមានករណីព្យាបាលជាសះស្បើយ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០កាលពីម្សិលមិញនេះ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
បើគិតត្រឹមម៉ោង ៧:០០ព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានករណីជាសះស្បើយសរុបចំនួន ១១៩នាក់ ស្មើរនឹង ៩៧,៥៤ភាគរយធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩។ ដោយក្នុងនោះ ជនជាតិចិនមាន ៣នាក់ ជនជាតិអង់គ្លេស ៥នាក់ ជនជាតិអាមេរិក ២នាក់ ជនជាតិហ៊ែលហ្សិកម្នាក់ ជនជាតិបារាំង ៤០នាក់ ជនជាតិកាណាដា ២នាក់ ជនជាតិម៉ាឡេស៊ី ១៣នាក់ ជនជាតិឥណ្ឌូនេស៊ី ២នាក់ ជនជាតិវៀតណាម ៣នាក់ និងជនជាតិខ្មែរ ៤៨នាក់។ ចំណែកឯ អ្នកកំពុងសម្រាកព្យាបាលសរុបមានចំនួន ៣នាក់ទៀតប៉ុណ្ណោះ ដោយកំពុងដាក់ព្យាបាលនៅមន្ទីពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត។
គិតមកត្រឹមព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជា រកឃើញករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១២២នាក់ដដែល ដោយនៅក្នុងនោះមានករណីជាសះស្បើយសរុបចំនួន ១១៩នាក់ ដោយគ្មានករណីស្លាប់នៅឡើយនោះទេ៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មេបក្សប្រឆាំងបេឡារុស៖ ការស្លាប់របស់លោកណាវ៉ាល់នី គឺជាភ្លើងខៀវសម្រាប់ការសម្លាប់សកម្មជន
គួរឲ្យសរសើរមែន! ស្ត្រីចិនម្នាក់ អាចមិនប្រើទូរស័ព្ទដល់ ៨ម៉ោងហើយក៏មិនបង្ហាញសញ្ញាថប់បារម្ភទៀត
មនុស្សជាង ៣០នាក់ស្លាប់ និងមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ក្នុងទឹកជំនន់បង្កឡើងដោយភ្លៀងមូសុង នៅអាហ្វហ្គានីស្ថាន
យោធាអាមេរិកអះអាងថា ខ្លួនបានកម្ទេចយានដ្រូនរបស់ក្រុមហ៊ួទីនៅលើសមុទ្រក្រហម និងនៅប្រទេសយេម៉ែន
យោបល់ទាំងអស់ (0)