TNAOT News

· 2020-04-29

លោកគ្រូអ្នកគ្រូតាមសហគមន៍ ចុះ​ផ្សព្វផ្សាយ​កម្មវិធី​សិក្សា​ពី​ចម្ងាយ

#COVID-19# #ចំណេះដឹង# #លោកគ្រូអ្នកគ្រូ# #អ្នកអាណាព្យាបាល# #ការសិក្សាពីចម្ងាយ# #អប់រំ និងការងារ#

4038

ភ្នំពេញ៖ លោកគ្រូ​អ្នក​គ្រូ​នៅ​តាម​សហគមន៍ បាន​ចុះ​ផ្សព្វផ្សាយ​កម្មវិធី​សិក្សា​ពី​ចម្ងាយ​របស់​ក្រសួង​អប់រំ យុវជន និង​​កីឡា ព្រមទាំង​​ដាក់​​កិច្ចការ​សម្រាប់​សិស្ស​រៀន​នៅ​ផ្ទះ និង​​អំពាវនាវ​ដល់​មាតាបិតា អ្នក​អាណាព្យាបាល​សិស្ស ​ជួយ​​ជំរុញ​​កូន​ឱ្យ​​រៀន​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង ដើម្បី​​ធានា​បាន​ថា សិស្សានុសិស្ស​នៅ​តែ​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​ប្រសិទ្ធភាព បើ​ទោះ​បី​ជា​សាលា​រៀន​ត្រូវ​បាន​​ពន្យារ​ពេល​​ចូលរៀន ដោយ​សារ​ជំងឺ​កូវីដ១៩​ក្ដី​។ នេះបើតាមហ្វេសប៊ុកក្រសួងអប់រំយុវជននិងកីឡា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ។

ក្រសួង​អប់រំ យុវជន និង​កីឡា ទើប​ដាក់​ចេញ​នូវ​​សេចក្ដី​ណែនាំ​ស្ដីពី ការ​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​សម្រាប់​សិស្សានុសិស្ស​កម្រិត​មត្តេយ​សិក្សា បឋម​សិក្សា និង​មធ្យម​សិក្សា ដើម្បី​ឱ្យ​សិស្ស​​អាច​បន្ត​រៀន​នៅ​តាម​ផ្ទះ ក្រោម​ការ​ជួយ​សម្រប​សម្រួល​ពី​មាតាបិតា អ្នក​អាណាព្យាបាល លោកគ្រូ អ្នក​គ្រូ និង​គណៈ​គ្រប់គ្រង​សាលា​រៀន។

ទន្ទឹម​នឹង​នេះ​ផង​ដែរ​នោះ ក្រសួង​ក៏​កំពុង​ខិតខំ​ប្រែង​ ព្រមទាំង​សហការ​ជាមួយ​ដៃ​គូ​ពាក់ព័ន្ធ​ដើម្បី​ផលិត​វីដេអូ​មេរៀន សម្រាប់​បម្រើ​ដល់​ការ​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​​ផង​ដែរ សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​អប់រំ​ប្រកប​ដោយ​សមភាព និង​បរិយាបន្ន៕ ដោយ៖ ប៊ុនធឿន 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស