TNAOT News

· 2020-04-29

ក្រសួងការបរទេសចិនប្រតិកម្ម ទៅនឹងការប្រកាសរបស់លោកត្រាំទាមទារសំណង

#ក្រសួងការបរទេស# #ទារសំណង# #COVID-19# #អ្នកនាំពាក្យ# #សង្គម# #អាមេរិក# #នយោបាយជាតិ#

3322

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក​ Geng Shuang បានប្រតិកម្ម ក្រោយប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ប្រកាសទារសំណងពីចិន ពាក់ព័ន្ធនឹងកូវីដ១៩ ដោយចាត់ទុកថា នេះជារឿងមិនសមហេតុផលឡើយ។ ការលើក​ឡើងរបស់​អ្នកនាំពាក្យក្រសួង​ការបរទេសចិន ក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងទាមទារឲ្យចិន សង​សំណង​ពីការខាតបង់សេដ្ឋកិច្ច បង្កឡើងដោយកូវីដ​១៩។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក​ Geng Shuang បានបញ្ជាក់ថា​«មនុស្សគ្រប់គ្នា​ចង់ដឹង​ថា ​កូវីដ១៩ កើតឡើង នៅលើទឹកដីអាមេរិកដំបូងគេ នាពេលណា? តើរដ្ឋាភិបាល​អាមេរិកបានលាក់បាំងអ្វីខ្លះ? ហេតុអ្វីបានជាអាមេរិកព្យាយាមទម្លាក់កំហុសទៅឲ្យប្រទេសដទៃនិងអង្គការអន្តរជាតិ។

សារព័ត៌មាន​ Sputnik ​របស់រុស្ស៊ី កាលពីថ្ងៃទី​២៨ ខែមេសា​បានដកស្រង់សម្តីអ្នកនាំពាក្យ​ក្រសួង​​ការបរទេសចិនបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនចាត់វិធានការទប់ស្កាត់កូវីដ១៩​យឺតយ៉ាវ ក្នុងពេលអ៊ីតាលី និងប្រទេសតំបន់អឺរ៉ុបឆ្លងច្រើនហើយ តែអាមេរិកធ្វើព្រងើយ​។

រដ្ឋាភិបាលចិនបានស្នើឲ្យរដ្ឋាភិបាលរបស់លោក ត្រាំ ផ្តោតលើការទប់ស្កាត់កូវីដ១៩ ទើប​ជារឿង​ដ៏ប្រសើរ។ ចិនបានចោទប្រកាន់អាមេរិកថា មានចេតនាបំផ្លាញកិត្តិយសរបស់ចិន នៅលើឆាកអន្តរជាតិ។ មន្ត្រីចិនបានបញ្ជាក់ថា​ ទាំងអាមេរិក និងចិន សុទ្ធតែរងគ្រោះ ដោយសារកូវីដ១៩ ដូចគ្នា។ កូវីដ១៩ គឺជាសត្រូវរួមរបស់មនុស្សជាតិ​ ហើយរាល់ការចោទ​ប្រកាន់ និងទម្លាក់កំហុសទៅឲ្យចិន គឺជារឿងបរាជ័យ៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស