TNAOT News
· 2020-04-29
មិនពាក់ម៉ាស់ទៅសួរសុខទុក្ខអ្នកជំងឺ អនុប្រធានាធិបតីអាមេរិករងការរិះគន់
#មន្ទីរពេទ្យ# #ពាក់ម៉ាស់# #សង្គម# #អាមេរិក# #Mike Pence# #ព័ត៌មានសង្គម#
1627
អនុប្រធានាធិបតីអាមេរិក លោក Mike Pence និងជាប្រធានគណៈកម្មការប្រឆាំងកូវីដ១៩ បានទៅកាន់មន្ទីរពេទ្យមួយ នៅរដ្ឋ Minnesota កាលពីថ្ងៃ ទី២៨ ខែមេសា ដោយលោកមិនបានពាក់ម៉ាស់ការពារអ្វីឡើយ។ សកម្មភាពបែបនេះ បានរងការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋអាមេរិក។
ឃ្លីបវីដេអូថតនៅមន្ទីរពេទ្យ Mayo Clinic រដ្ឋ Minnesota ដែលបានបង្ហោះជាសាធារណៈបង្ហាញឲ្យឃើញថា លោក Mike Pence មិនបានពាក់ម៉ាស់ឡើយ។ ចំណែកមនុស្សគ្រប់គ្នា សុទ្ធតែពាក់ម៉ាស់ទាំងអស់។
នៅលើគេហទំព័ររបស់មន្ទីរពេទ្យMayo Clinic បានស្នើឲ្យមនុស្សគ្រប់រូប ទាំងអ្នកជំងឺ បុគ្គលិក និងអ្នកមកសួរសុខទុក្ខ ត្រូវតែពាក់ម៉ាស់ជាចាំបាច់ ប៉ុន្តែអនុប្រធានាធិបតីអាមេរិក បែរជាមិនបានគោរពតាមនោះឡើយ។
សកម្មភាពទាំងនោះ បានធ្វើឲ្យអនុប្រធានាធិបតីរងការថ្កោលទោសយ៉ាងខ្លាំង។ នៅលើបណ្តាញសង្គមមន្ទីរពេទ្យ Mayo Clinic បានបញ្ជាក់ថា ខាងមន្ទីរពេទ្យបានផ្តល់ព័ត៌មានដល់អនុប្រធានាធិបតីអាមេរិក ឲ្យពាក់ម៉ាស់ ពេលទៅសួរសុខទុក្ខ នៅក្នុងមន្ទីរពេទ្យនេះ ប៉ុន្តែលោកមិនបានធ្វើតាមសំណើនោះឡើយ។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន លោក Mayo Clinic បានបញ្ជាក់ថា ការពាក់ម៉ាស់ មិនមែនជាការចាំបាច់របស់លោកឡើយ ដោយលោកបានធ្វើតេស្តរកកូវីដ១៩ ជាប្រចាំ ហើយអ្នកនៅក្បែរខ្ញុំ ក៏ដូចគ្នាដែរ៕ ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ពរជ័យពីកំណើត! អ្នកឆ្នាំទាំង ៣ ទោះបីជីវិតជួបបញ្ហា ការលំបាកប៉ុនណា ក៏អាចរើខ្លួនរួចបានដែរ មិនខ្វះអ្នកមានបុណ្យតាមជួយជ្រោមជ្រែង ការពារនោះឡើយ
រឿងសំខាន់ទាំង ៣ ដែលអ្នកគួរតែធ្វើ បើនៅថ្ងៃណាមួយអ្នកយល់ថា ជីវិតអ្នកលែងសល់អ្នកណានៅក្បែរទៀត
វិមានក្រឹមឡាំង៖ លោក Macron បង្ហាញថាបារាំងត្រៀមខ្លួនរួចការជាប់ពាក់ព័ន្ធកាន់តែជ្រៅក្នុងសង្រ្គាមអ៊ុយក្រែន
មាតាបិតាគួរទុកទ្រព្យសម្បត្តិដ៏មានតម្លៃទាំង៣ប្រភេទនេះឱ្យកូន មុនពេលខ្លួនចាស់ទៅ
យោបល់ទាំងអស់ (0)