ពេលខ្លះ និយមន័យជីវិតជាការតតាំងដើម្បីថ្ងៃស្អែកនិងសម្លឹងមើលផែនដីនេះប៉ុណ្ណោះ

ទសប៉ាកកា 2020-04-29 14:04:53
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

យើងច្បាស់ជាធ្លាប់សួរខ្លួនឯងមិនតិចដងឡើយនូវសំណួរនេះ។ ទោះបីមនុស្សមានជីវិតតែមួយដូចគ្នា តែរសជាតិនិងការចម្រើនវ័យ ធំធាត់របស់ជីវិតម្នាក់ៗគឺខុសគ្នាដាច់ស្រឡះ ទើបអត្ថន័យនៃជីវិតរបស់យើងមានចម្លើយខុសៗគ្នា។ 

អ្នកដែលធំធាត់កក់ក្ដៅក្នុងគ្រួសារមួយដែលពេញលេញប្រសិនបើមានធនធានផ្នែកសេដ្ឋកិច្ចមកបំពេញបន្ថែមការខ្វះខាតដូចសព្វថ្ងៃច្បាស់ជាជីវិតមានន័យជាងនេះជាក់ជាមិនខាន។ ផ្ទុយទៅវិញ ចំពោះគ្រួសារដែលមានទ្រព្យធន់ហូរហៀរឥតខ្វះចាយ គេតែងតែរអ៊ូពីការបាត់បង់ក្តីសុខសុភមង្គលនៅក្នុងគ្រួសារ ហើយស្ទើរតែគ្មានឱកាសបានជុំបាយល្ងាចជាមួយគ្នាផង។ ពេលខ្លះ ផ្ទះបានក្លាយជាសមរភូមិផ្លូវចិត្តមួយរវាងគ្នានិងគ្នា បានសុខកាយតែត្រូវរងសម្ពាធផ្លូវចិត្តឥតស្រាកស្រាន្ត បើសិនជាបែបនេះ គួរតែពិចារណាចាកចេញ ហើយតស៊ូរស់នៅដោយខ្លួនឯងក៏មានន័យជាងសំងំអោបទុក្ខដោយបែបនេះដែរ មែនទេ?

ជាមនុស្សវ័យក្មេងពេញកម្លាំងខ្ញុំបែរជាគ្មានក្តីស្រមៃ មានអារម្មណ៍ថាឥតន័យអ្វីទាល់តែសោះ បើខ្ញុំអាចរកឃើញខ្លួនឯងទោះជាបរាជ័យនូវផ្លូវខាងមុខក៏ខ្ញុំអាចយល់ឃើញថាជីវិតខ្ញុំមិនមែនអត់ន័យទាំងស្រុងឡើយ។ ជីវិតជាយុវវ័យហានក្លាពេញប្រៀបដោយឆន្ទៈនិងមនសិការរួមគ្នានឹងទេពកោសល្យខ្ញុំត្រូវដេញតាមក្ដីស្រមៃឈោងចាប់ឱ្យដល់ទោះពិបាកយ៉ាងណាក៏ត្រូវស៊ូដល់ទីបំផុត តែពេលដើរមកដល់ចំណុចនេះ ក្រឡេកក្រោយថយទៅមើលឃើញថាខ្ញុំដើរមកឆ្ងាយណាស់ ចុះហេតុអ្វីខ្ញុំបែរជាធុញទ្រាន់នឹងខ្លួនឯង បាត់ចំណង់ដែលធ្លាប់ចូលចិត្ត មិនពេញចិត្តនូវអ្វីដែលកំពុងធ្វើមានអារម្មណ៍ហាក់ដដែលៗគ្មានអ្វីទាល់តែសោះ ហេតុអ្វីខ្ញុំបាក់ទឹកចិត្តរហូតលែងចង់ដេញតាមក្ដីស្រមៃដូចមុន? បើខ្ញុំអាចរកឃើញថាមពលដែលអាចជំរុញចិត្តនាពេលនេះជីវិតច្បាស់ជាអាចមានពន្លឺនៃក្ដីសង្ឃឹមត្រឡប់មកវិញ។

ពេលខ្លះជីវិតគេពិតជាមានន័យណាស់ដែលអាចរកមនុស្សពិតរួមដំណើរក្នុងជីវិតយល់ចិត្តបាន មិនដូចជាខ្ញុំដែលចូលចិត្តនៅម្នាក់ឯងតែក៏ពិបាកជម្នះអារម្មណ៍ឯកាម្ដងៗ ពេលខ្លះក៏គិតថាខ្លួនឯងគ្មានបានការទើបជីវិតហាក់ខ្សោះន័យបែបនេះ។

មិនថាជីវិតអ្នកស្ថិតក្នុងការលំបាកបែបណាក៏ដោយ តែសូមអ្នកចាំថាយើងនៅមានគ្រួសារ មានមនុស្សនៅជុំវិញដែលត្រូវការអ្នកដោយមិនខ្វល់ពីជោគជ័យឬបរាជ័យរបស់អ្នកឡើយ ពួកគេជាអ្នកដែលត្រូវការអ្នកដោយពិតប្រាកដក៏មិនរុញរានឹងឆ្លងកាត់ទុក្ខលំបាកពេលវេទេនាជាមួយអ្នកទេ។ យើងជឿជាក់ថាអ្នកច្បាស់ជាមានអ្នកទាំងនោះនៅក្បែរព្រោះយ៉ាងហោចណាស់យើងមានជំរកមួយ មិនបានហាលខ្យល់ភ្លៀងនៅខាងក្រៅដូចកូនចាបកំព្រា យើងអាចញ៉ាំបាយបីពេលបានទោះពេលខ្លះម្ហូបមិនឆ្ងាញ់ក៏មិនចាំបាច់ត្រូវដាច់បាយដូចក្មេងកំព្រាជាច្រើនដែលគួរឱ្យអាណិតនិងចាស់ជរាដែលត្រូវគ្រួសារបោះបង់ចោល។

ជីវិតនេះមានមនុស្សជាច្រើនទៀតដែលស្ថិតក្នុងលក្ខខណ្ឌពិបាកជាងយើងដែលកំពុងតស៊ូនឹងពុះពារដើម្បីរស់ដោយមិនបានខ្វល់ថាថ្ងៃមុខទៅជាយ៉ាងណា ជីវិតនេះមានន័យដែរទេ។ ពួកគេកំពុងតតាំងដើម្បីថ្ងៃស្អែកអាចបើកភ្នែកសម្លឹងមើលផែនដីនេះប៉ុណ្ណោះ។

ពេលខ្លះជីវិតយើងមិនមែនគ្មានន័យឡើយ គ្រាន់តែនិយមន័យរបស់យើងខុសពីជីវិតអ្នកដទៃដែលយើងគិតថាវាជាការជោគជ័យ៕

ការណែនាំពិសេស

  • សេចក្តីសុខកើតចេញខ្លួនឯង

    រឿងដែលតែងតែជួប 9774 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សេចក្តីសុខកើតចេញខ្លួនឯង

    រឿងដែលតែងតែជួប 9774 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សេចក្តីសុខកើតចេញខ្លួនឯង

    រឿងដែលតែងតែជួប 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ស្វែងរកកម្លាំងចិត្តឲ្យខ្លួនឯង

    នារតី 9607 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ស្វែងរកកម្លាំងចិត្តឲ្យខ្លួនឯង

    នារតី 9607 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ស្វែងរកកម្លាំងចិត្តឲ្យខ្លួនឯង

    នារតី 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • កើតមកជាអ្នកក្រវាមិនថ្វីទេ តែកុំឱ្យស្លាប់ទៅវិញនៅតែក្រ

    Tong Chhunleng 8780 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    កើតមកជាអ្នកក្រវាមិនថ្វីទេ តែកុំឱ្យស្លាប់ទៅវិញនៅតែក្រ

    Tong Chhunleng 8780 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    កើតមកជាអ្នកក្រវាមិនថ្វីទេ តែកុំឱ្យស្លាប់ទៅវិញនៅតែក្រ

    Tong Chhunleng 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ស្រលាញ់និងលុយ

    ចែកគ្នាដឹងលឺ 4810 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ស្រលាញ់និងលុយ

    ចែកគ្នាដឹងលឺ 4810 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ស្រលាញ់និងលុយ

    ចែកគ្នាដឹងលឺ 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប