TNAOT News

· 2020-04-29

វាយប្រហារគ្រាប់បែករថយន្តដឹកប្រេង ស្លាប់និងរបួសជិត​១០០នាក់

#ស៊ីរី# #សង្គម# #វាយប្រហារ# #ព័ត៌មានសង្គម# #គ្រាប់បែក#

9017

អង្គការសិទ្ធិមនុស្សស៊ីរី​ SOHR ​បានប្រកាសថា​  មានការវាយប្រហារគ្រាប់បែកទៅ​លើ​រថ​យន្ត​ដឹកប្រេង នៅក្នុងទីក្រុង​ Afrin ​ភាគខាងជើងស៊ីរី​ កាលពីថ្ងៃទី​២៨ ខែមេសា បណ្តាលឲ្យ​មនុស្ស​ជិត​១០០នាក់ស្លាប់ និងរបួស។

ការវាយប្រហារនេះបានកើតឡើង នៅតំបន់ផ្សារដែលមានមនុស្សច្រើន ក្នុងទីក្រុង​ Afrin ​ ក្នុងពេលពលរដ្ឋទៅផ្សារទិញអីវ៉ាន់ សម្រាប់ខែរ៉ាម៉ាដាន់។

អគ្គនាយក​ SOHR លោក Rami Abdul Rahman បានបញ្ជាក់ថា​ការវាយប្រហារគ្រាប់បែកនោះ​បាន​សម្លាប់មនុស្សដល់ទៅ​៤៦នាក់​ និងជាង​៥០នាក់រងរបួស​ ក្នុងនោះមានអ្នករបួសធ្ងន់​ជាច្រើន កំពុងសង្គ្រោះបន្ទាន់ អាចនឹងមានអ្នកស្លាប់បន្តកើនឡើងខ្ពស់។ លោក​ Rami Abdul Rahman បានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់​មានខ្មាន់កាំភ្លើង​៦នាក់ផងដែរ។

មកទល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខ​ទទួលស្គាល់ថា ជាទង្វើរបស់ក្រុមខ្លួន​នៅឡើយទេ​។ ស្ថានភាពសន្តិសុខ នៅក្នុងប្រទេសស៊ីរី​​ ប្រឈមនឹងបញ្ហាជាបន្តបន្ទាប់ អស់​ពីសង្គ្រាមវាយ​ប្រហារភេរវកម្ម ដល់សង្គ្រាមវាយប្រហារ​ដោយកម្លាំងទាហានតួកគី​ទៅលើក្រុមជនជាតិឃឺដ​ តាំងពីខែមីនា ឆ្នាំ​២០១៨៕ ប្រែសម្រួលដោយ៖MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស