ទសប៉ាកកា
· 2020-04-29
បើអ្នកមានទម្លាប់ដូចគ្រួសារ DELAY ឆាប់ដាស់សតិបន្តិចទៅ
#ចំណេះដឹង# #DELAY# #ជោគជ័យ# #អប់រំ និងការងារ# #ដាស់សតិ#
21624
ចាំស្អែក! ចាំបន្តិចមានឱកាសសិន! ចាំទំនេរសិន! ចាំលើកក្រោយ! ចាំមើលគេសិន! ចាំសិន! ចាំ…
ចាំឥតកាលបរិច្ឆេទ ហេតុអីមនុស្សមួយចំនួនចូលចិត្តបង្ហិនពេលវេលាខ្លាំងម៉្លេះ? មិនធ្លាប់មានអ្នកប្រាប់ទេឬថា «ពេលវេលាជាមាសប្រាស់»?
ខាងក្រោមនេះជាអ្វីដែលពួកគេបានជួបប្រទះក្នុងជីវិត៖
- បងទី១ ឈ្មោះថា ចាំស្អែក
ស្អែកពិតជាគ្មានទីបញ្ចប់សម្រាប់គាត់ឡើយ ស្អែកហើយស្អែកទៀត ស្អែកភ្លេចៗខ្លួន គាត់បានអោយពេលវេលាកន្លងហួសទៅអស់ ៣០ឆ្នាំ។ រយៈពេលដែលគាត់ចាំ គឺស្អែកដល់ទៅ៣០ឆ្នាំ មនុស្សឮជុំវិញខ្លួនគាត់កំពុងតែរស់នៅសោយសុខជាមួយនឹងពេលវេលាដ៏មានក្តីសុខ និងភាពមានបានជាមួយនឹងគ្រួសាររបស់ពួកគេ បន្ទាប់ពីពេលវេលាដ៏ហត់នឿយកន្លងផុតទៅ។ ប៉ុន្តែមិនមែនជាម្នាក់ដែលតែងនិយាយថាចាំស្អែកនេះទេ។
- បងទី២ ឈ្មោះថា ចាំមានឱកាសសិន
ឱកាសមិនរត់រកគាត់ទេ ដូច្នេះគ្មាននរណាម្នាក់ដឹងថាតើពេលណាទើបគាត់អាចទទួលបានឱកាសហើយអាចសម្រេចគោលដៅជីវិតគាត់នោះទេ។ ខណៈពេលដែលគាត់កំពុងរង់ចាំឱកាស គាត់មិនបានខ្វល់ទេថា មនុស្សជុំវិញខ្លួនបានបង្កើតឱកាសសម្រាប់អនាគតគេដោយខ្លួនឯង ហើយជីវិតពួកគេក៏ជោគជ័យតាមកំណត់រៀងៗខ្លួន។ តើឱកាសអាចមករកគាត់ដែរទេ ចុះបើក្នុងមួយជីវិតគាត់គ្មានឱកាសនោះ វានឹងទៅជាយ៉ាងម៉េចទៅ?
- បងទី៣ ឈ្មោះថា ចាំទំនេរសិន
រវល់នោះរវល់ តែរវល់តែកិច្ចការមិនបានប្រយោជន៍អី។ រវល់ឈឺ រវល់រៀន រវល់ពិបាកចិត្ត រវល់ដេក… មើលទៅគាត់ដូចជារវល់ខ្លាំងណាស់! មិនដឹងថាពេលណាគាត់អាចទំនេរធ្វើកិច្ចការអនាគតគាត់បានទេ។ តែមើលទៅគាត់មិនរវល់ដល់មនុស្សជុំវិញខ្លួនគាត់ទេ គ្រប់គ្នាសុទ្ធតែរវល់ តែគេតែងឆ្លៀតពេលរវល់របស់ខ្លួនទៅធ្វើកិច្ចការផ្សេងៗ។ វាហត់នឿយបន្តិចមែន តែពួកគេនឹងបានសោយសុខបន្ទាប់ពីពេលវេលាដ៏ហត់នឿយកន្លងទៅ។
- បងទី៤ ឈ្មោះថា ចាំលើកក្រោយ
មិនខុសអីពីបងទី២ គឺលើកក្រោយរាប់មិនអស់ ចេះតែបណ្តោយអោយពេលវេលាហួសទៅមុខទៅៗរហូតខ្លួនឯងត្រូវជួបរឿងស្តាយក្រោយនៅក្នុងជីវិត។ រឿងខ្លះវាមិនអាចមានលើកក្រោយនោះទេ ដូច្នេះធ្វើវាអោយល្អពីពេលចាប់ផ្តើមទៅបងទី៤។
- បងទី៥ ឈ្មោះថា ចាំមើលគេសិន
រវល់តែចាំមើលគេ មិនដឹងថាចំណាយពេលយូរប៉ុណ្ណាហើយទេ។ មនុស្សយើងខុសគ្នា បែបផែនជីវិតក៏ខុសគ្នា ហើយការរើសផ្លូវដើរទោះដូចគ្នា តែមិនមែនឧបសគ្គដូចគ្នាឯណា។ គាត់ចាំតែដើរតាមលំនាំជិវិតអ្នកដទៃ ហើយលែងខ្វល់លកលៃប្រើគំនិតខ្លួនឯងអស់ហើយ។ ចាំទាល់តែអស់ពីខ្លួនទៅបង!
- ប្អូនពៅ ឈ្មោះថា ចាំសិន
មិនដឹងថាចាំអីអោយប្រាកដ ម្តងចាំស្អែក ម្តងចាំលើកក្រោយ ម្តងចាំទំនេរសិន… ចាំមិនច្បាស់លាស់ ចេះតែចាំៗហើយអត់មានសកម្មភាពអីសោះ។ ឬមួយគាត់ចាំគេវាយបង្ខំអោយនោះជំហានទៅធ្វើអីមួយ?
ការចាំអត់ដែនកំណត់បែបនេះ ល្អដែរហ្ហរ! អ៊ីចឹង ចាំអ៊ុតមើលមើល៎ថាតើអនាគតគាត់នឹងទៅជាយ៉ាងណាដែរ។
ចុះអ្នកដែលកំពុងអានវិញ តែងតែធ្វើតាមបងប្អូនពួកគេដែរទេ ឬមួយ…?
ចូរចាំណា៎ លើលោកនេះគ្មានអ្វីដែលថាបានមកដោយឯកឯងនោះទេ គ្រប់យ៉ាងគឺមនុស្សត្រូវតែបង្កើតវាដោយខ្លួនឯង។ ហើយមិនចាំបាច់មើលលំនាំជីវិតអ្នកណា ឬប្រៀបខ្លួននឹងអ្នកណានោះទេ ព្រោះភាពជោគជ័យបានមកដោយរបៀបខុសៗគ្នា និងអត្ថន័យខុសៗគ្នា។
អានអត្ថបទនេះហើយ ឈប់ចាំទៀតទៅ ចូរធ្វើវាឥលូវនេះ ព្រោះជោគជ័យកំពុងរង់ចាំអ្នក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សភាអាម៉េរិក នឹងអនុម័តច្បាប់លុបកម្មវិធី TikTok ចេញនៅដើមឆ្នាំក្រោយនេះហើយ
អាមេរិក រារាំងការអំពាវនាវបទឈប់បាញ់ UN ក្នុងសង្គ្រាមហ្កាហ្សា ដោយវេតូជាលើកទីបី
តាមការស្រាវជ្រាវ៖ បុគ្គលិកធនាគារ ភាគច្រើននៅ Single អាជីពឬកម្ររកបានគូស្នេហ៍ ដោយសារហេតុផលចាក់ដោតនេះ
កំពូលឆ្នាំទាំង ៣ រាសីល្អ យីអ៊ុនឡើងខ្ពស់ជាងគេប្រចាំខែថ្មីនេះ
យោបល់ទាំងអស់ (0)