
TNAOT News
· 2020-04-29
សមាជិកក្រុមប្រឹក្សាម្នាក់នៅថៃ ដាំក្បាលចូលធុងទឹកស្លាប់
#ធុងទឹក# #ថៃ# #សមាជិកក្រុមប្រឹក្សា# #សង្គម# #ព័ត៌មានសង្គម# #Hua Khao#
2288
ប៉ូលិសថៃ បានឲ្យដឹងថា បុរសម្នាក់ជាសមាជិកក្រុមប្រឹក្សាសាលាស្រុក Takhli ត្រូវគេបានប្រទះឃើញស្លាប់ នៅក្នុងធុងទឹក កាលពីរសៀល ថ្ងៃទី២៨ ខែមេសា នៅក្នុងវត្ត Hua Khao ស្ថិតក្នុងខេត្ត Nakhon Sawan ។
លោកវរសេនីយ៍ Thirayut Phusaeng អធិការនគរបាលស្រុក Takhli បានថ្លែងថា ក្រោយទទួលបានព័ត៌មានបែបនេះ ប៉ូលិសបានទាក់ទងកាន់វត្ដ កាលពីវេលាម៉ោង៨យប់ ថ្ងៃដដែល។ បន្ទាប់មកប៉ូលិស ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ Nakhon Sawan មន្រ្ដីជំនាញកោសល្យវិច័យ និងក្រុមសង្រ្គោះ នៃមូលនិធិសប្បុរសធម៌ ក្នុងតំបន់ក៏បានទៅកាន់ទីនោះ។
លោកវរសេនីយ៍ បានបន្ដថា បន្ទាប់ពីទៅដល់ទីនោះ ប៉ូលិសបានឡើង តាមកាំជណ្ដើរទៅកាន់កំពូលភ្នំ Khao Noi ឃើញធុងទឹក ចំណុះ២០០លីត្រ នៅខាងក្រៅព្រះវិហារ ដែលកំពុងជួសជុល។ នៅក្នុងធុងទឹកទី១ រកឃើញសាកសពរបស់បុរសម្នាក់ ដាំក្បាលចូលទៅក្នុងទឹក។ នៅក្បែរសាកសព ចម្ងាយ១០ម៉ែត្រ ឃើញមានទ្រនាប់ជើងប៉ាតាមួយគូ។
លោកវរសេនីយ៍ បានបន្ដថា ក្រោយលើកសាកសពយកមកពិនិត្យ និងធ្វើកោសល្យវិច័យ រកមិនឃើញមានរបួសស្នាម នៅលើរាងកាយទេ។ រីឯកាបូបរបស់ជនរងគ្រោះ នៅជាប់នឹងខ្លួន រួមជាមួយទូរស័ព្ទចល័ត អត្តសញ្ញាណប័ណ្ណរបស់គាត់ ឈ្មោះ Dusit Larppanichayakul អាយុ ៥៥ ឆ្នាំ មានតួនាទី ជាសមាជិកក្រុមប្រឹក្សាស្រុក Takhli ។
លោក Amnuaychai Kirakamolchai ជាលេខារបស់ចៅហ្វាយស្រុក Takhli បានប្រាប់ប៉ូលិសថា កាលពីរសៀល ថ្ងៃទី២៨ ខែមេសា លោកបានទទួលទូរស័ព្ទពីប្រពន្ធរបស់ជនរងគ្រោះ ដោយប្រាប់ថា ប្ដីរបស់គាត់ទៅវត្ដ Hua Khao តាំងពីរសៀល ហើយរហូតមកដល់ពេលនេះ ក៏នៅតែមិនទាន់ឃើញមកផ្ទះវិញទេ។
លោក Amnuaychai បានបន្ដថា ក្រោយឮដំណឹងបែបនេះ លោកបានទៅកាន់វិហារខាងលើ ហើយឃើញម៉ូតូរបស់ជនរងគ្រោះ ទើបលោកបន្ដឡើងទៅលើភ្នំ ឃើញសាកសព នៅក្នុងធុងទឹក។ នៅពេលឃើញបែបនេះ លោកក៏រាយការណ៍ទៅប៉ូលិសតែម្ដងទៅ។
ប៉ូលិស និងវេជ្ជបណ្ឌិត បានបញ្ជាក់ថា បើតាមការស៊ើបអង្កេតបឋម ជនរងគ្រោះអាចស្លាប់ដោយសារដាំក្បាលចូលទៅក្នុងធុងទឹក ហើយមិនមានអ្នកជួយគាត់។ ទោះជាយ៉ាងនេះក្ដី សាកសពក៏ត្រូវគេដឹកទៅកាន់ទីធ្វើកោសល្យវិច័យ នៃមន្ទីរពេទ្យ Nakhon Sawan ដើម្បីស៊ើបអង្កេតបន្ដទៀត៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការស្វែងរកជនរងគ្រោះដែលជាប់គាំងនៅអគារដួលរលំក្នុងប្រទេសថៃ ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅចុងខែនេះ
ទារកអាយុ១ខែ បើមានសញ្ញាទាំង ៤ នេះបង្ហាញថាជាក្មេងមានប្រាជ្ញាឆ្លាតវ័យពីកំណើត
រំភើបជំនួស! សម្ដេចតេជោ ហ៊ុន សែន នឹងជួបក្រុមគ្រួសារកុមារីលក់កម្រងផ្កានៅចុងសប្តាហ៍នេះ
វេទិកានយោបាយកម្រិតជាន់របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពបានបើកធ្វើ
យោបល់ទាំងអស់ (0)