TNAOT News

· 2020-04-29

ថៃបន្ដបិទប្រទេស១ខែទៀត នាយករដ្ឋមន្ដ្រីអង្វរពលរដ្ឋឲ្យអត់ធ្មត់

#COVID-19# #ថៃ# #សង្គម# #បិទប្រទេស# #ប្រាយុទ្ធ ចាន់អូចា# #នយោបាយជាតិ#

3117

ប្រទេសថៃនឹងបន្ដបិទប្រទេស ក្នុងរយ:ពេលមួយខែទៀត ដើម្បីទប់ស្កាត់វីរុសកូវីដ១៩ ហើយ​នាយករដ្ឋមន្រ្ដី បានចេញមុខមកអង្វរដល់ប្រជាពលរដ្ឋរបស់ខ្លួន សុំឲ្យអត់ធ្មត់បន្ដិចទៀត។

យោងតាមសារព័ត៌មានបាងកកប៉ុស្ដិ៍ បានផ្សាយថា លោក ប្រាយុទ្ធ ចាន់អូចា ( Prayut Chan-o-cha) បានជំរុញឲ្យប្រជាពលរដ្ឋ និងអាជីវករទាំងអស់ បន្ដអត់ធ្មត់បន្ដិចទៀត។ រដ្ឋាភិ​បាល​​ថៃ បានបន្ដដាក់ប្រទេសក្នុងគ្រាអាសន្ន រយ:ពេល១ខែទៀត ហើយនេះក៏ជាកិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩។

លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា «ខ្ញុំដឹងថា មនុស្សគ្រប់គ្នា រួមទាំងអ្នកមានប្រាក់​ចំណូល​ទាប កសិករ និងអ្នកមានអាជីពក្រៅប្រព័ន្ធ កំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំង។ ប៉ុន្ដែ​រដ្ឋា​ភិបាល​នឹងយកចិត្តទុកដាក់​ មើលការខុសត្រូវដល់ពលរដ្ឋទាំងនោះ​ឱ្យបានល្អ​ជាមួយនឹង​ថវិកា​ដែលមានស្រាប់ និងក្រឹត្យប្រតិបត្តិ ស្តីពីប្រាក់កម្ចីដែលព័ត៌មានលម្អិតនឹងចេញ នៅពេលក្រោយ»។

ទោះជាយ៉ាងណាក៏ដោយ លោកនាយរដ្ឋមន្រ្ដី បានសុំឲ្យប្រជាពលរដ្ឋ និងអាជីវករទាំង​អស់​មេត្ដាអត់ធ្មត់បន្ដិច។ រីឯរូបលោកក៏សូមចូលរួមជាមួយនឹងការលំបាករបស់ប្រជា​ពលរដ្ឋ​ផងដែរ។

បើយោងតាម Worldometer បានឲ្យដឹងថា បើគិតត្រឹមល្ងាច ថ្ងៃទី២៩ ខែមេសា នៅក្នុង​ប្រទេស ថៃ មានការឆ្លងកូវីដ១៩ ចំនួន២៩៤៧នាក់ ក្នុងស្លាប់៥៤នាក់ និងជាសះស្បើយ​២៦៦៥​នាក់៕ ប្រែសម្រួលដោយ Nuon

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស