SaroeunPheara
· 2020-04-29
យ៉ាប់ហើយ! Dybala នៅតែតេស្តរកឃើញលទ្ធផលវិជ្ជមានកូវីដ-១៩
#Juventus# #COVID-19# #កីឡា# #Paulo Dybala# #បាល់ទាត់អន្តរជាតិ#
3431
កីឡាករបាល់ទាត់ Paulo Dybala របស់ក្លិបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍មកថា មិនទាន់ជាសះស្បើយពីជំងឺ កូវីដ-១៩ នៅឡើយទេ ក្រោយធ្វើការពិនិត្យសុភាពឡើងវិញម្តងទៀត។
កីឡាករសញ្ជាតិអាហ្សង់ទីន ខាងលើបានប្រកាសថា ខ្លួនឆ្លងជំងឺមួយនេះ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ហើយត្រូវដាក់ព្យាលបាលឱ្យនៅដាច់ដោយឡែកពីមិត្តរួមក្រុមរបស់គេរហូតមក។ បើយោងតាមគេហទំព័រនៅអ៊ីតាលី Calciomercato បានឱ្យដឹងថា មកទល់បច្ចុប្បន្ន Dybala នៅតែតេស្តរកឃើញលទ្ធផលវិជ្ជមានដដែល ក្រោយសម្រាកព្យាបាលអស់រយៈពេលជាង ៦សប្តាហ៍មកនេះ ខណៈពេលដែលមិត្តរួមក្រុមរបស់គេពីរនាក់ទៀតរួមមាន កីឡាករ Daniele Rugani និង Blaise Matuidi បានជាសះស្បើយអស់ហើយ។
គួរឱ្យដឹងដែរថា បើទោះបីជា Dybala បានឆ្លងនូវជំងឺមួយនេះក៏ពិតមែន ប៉ុន្តែសុខភាពរបស់គេនៅរឹងមាំនៅឡើយទេ ហើយព្រមទាំងអាចធ្វើការហ្វឹកហាត់នៅក្នុងផ្ទះបានធម្មតាផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Calciomercato
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កំពូលឆ្នាំទាំង ៣ កើតមកនាំយកគុណសម្បត្តិដ៏សន្ធឹក និងសមត្ថភាពខ្លាំង ប្រាជ្ញាឈ្លាសវៃ ថែមទាំងមិនចេះអួតអាងនោះឡើយ
៦ ចំណុចដែលយើងអាចរៀនសូត្រពីម្ចាស់ម្កុដបវរកញ្ញាតូចលំដាប់អន្តរជាតិ Miss pre teen junior idol world 2024 ជូរី ល្អហួស
មានហុងស៊ុយល្អណាស់! ក្នុងផ្ទះមានមនុស្សស្រីឆ្នាំទាំង ៣ នេះ ចម្រុងចម្រើន នាំលាភសំណាងដល់ក្រុមគ្រួសារទាំងមូល លុយចូលក៏ច្រើន
៦កន្លែងដែលអ្នកមិនគួររំលងពេលបានទៅលេងខេត្តបាត់ដំបងប្រចាំឆ្នាំ២០២៤
យោបល់ទាំងអស់ (0)