TNAOT News

· 2020-04-30

អាមេរិកមានអ្នកស្លាប់ដោយកូវីដ១៩ កើនឡើងជាង៦ម៉ឺននាក់

#COVID-19# #អ្នកស្លាប់# #សេដ្ឋកិច្ច# #សង្គម# #អាមេរិក# #ព័ត៌មានសង្គម#

6245

ចំនួនអ្នកស្លាប់ដោយកូវីដ១៩ នៅអាមេរិកកើនឡើងជាង ៦១ពាន់នាក់​ហើយ និងមានអ្នកឆ្លង​កើនឡើង​ដល់ជាង១លាន ៥ម៉ឺននាក់។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក មានអ្នកឆ្លងថ្មី​កើន​ឡើង​ជាង​២ម៉ឺននាក់។

ប្រធានាធិបតីអាមេរិក កាលពីដើមសប្តាហ៍កន្លងមក បានប្រកាសថា ចំនួនអ្នកស្លាប់ នៅ​ទូទាំង​អាមេរិក អាចកើនឡើងជាង​៧ម៉ឺននាក់។ ប៉ុន្តែពេលនេះបានកើនឡើងជាង៦ម៉ឺននាក់​ទៅ​ហើយ។​ ចំណែកការព្យាករណ៍របស់មហាវិទ្យាល័យវ៉ាស៊ីនតោន បានបញ្ជាក់ថា អ្នក​ស្លាប់​ដោយ​កូវីដ១៩ នៅអាមេរិក អាចកើនឡើងដល់ទៅ​៧៣ពាន់នាក់ នៅដើមខែសីហា។

ពេលនេះដែរ រដ្ឋមួយចំនួននៅអាមេរិក បានចាប់ផ្តើម បើកទ្វារសេដ្ឋកិច្ចដំណើរការក្រុមហ៊ុន​ មិនខ្វល់ពីការឆ្លងរាដាលនោះឡើយ។ ក្រុមអ្នកឯកទេស បានលើកឡើងថា ចំនួនអ្នក​ស្លាប់​នឹងឆ្លងបន្តកើនឡើងខ្ពស់ នៅអាមេរិក​ ដោយសារតែការបើកទ្វារសេដ្ឋកិច្ចលឿនពេក ខណៈ​វីរុស​កូវីដ១៩ កំពុងរាលដាលខ្លាំងនៅឡើយ។

នៅពេលនេះ រដ្ឋាភិបាលអាមេរិកបានរៀបចំគម្រោង ធ្វើតេស្តរកវីរុសកូវីដ​១៩​ រហូតដល់ទៅ​៨លាននាក់ នៅក្នុងខែឧសភា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ។

បើគិតដល់ម៉ោង៦​ព្រឹក​​ ថ្ងៃទី​៣០ ខែមេសា ដោយយោងតាមគេហទំព័រ​ Woldmometers ​បានផ្សាយថា នៅទូទាំងពិភពលោក មានអ្នកឆ្លងកូវីដ១៩ចំនួន ៣ ២០៨ ៥០៩នាក់ ក្នុងនោះ ស្លាប់ ២២៧ ៥៤៩នាក់ និងជាសះស្បើយ ៩៩៧​១៧៨នាក់៕ ប្រែសម្រួលដោយ៖MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស