TNAOT News
· 2020-04-30
តំបន់អាស៊ាន គិតដល់ព្រឹកថ្ងៃទី៣០ ខែមេសា មានអ្នកឆ្លងជាង៤៣ពាន់នាក់ស្លាប់ជាង១៥០០
#អ្នកឆ្លង# #សង្គម# #COVID 19# #ព័ត៌មានសង្គម# #អាស៊ាន# #សិង្ហបុរី#
10380
បើតាមតួលេខរបស់គេហទំព័រ Worldometers.info បានផ្សាយថា មកដល់ព្រឹកថ្ងៃទី៣០ ខែមេសា បណ្តាប្រទេសក្នុងតំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ សរុបកើនឡើង ៤៣ ២៣៩នាក់ ក្នុងនោះមានអ្នកស្លាប់ ១៥១៧នាក់។
សិង្ហបុរី ជាប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេបង្អស់ បន្ទាប់មក គឺឥណ្ឌូនេស៊ី និងហ្វីលីពីន។ ចំណែកប្រទេសដែលមានអ្នកឆ្លងទាបបំផុតគឺ ឡាវ និងទីម័រ។ ជាមួយគ្នានេះ ប្រទេសវៀតណាម កម្ពុជា និងប៊្រុយណេ មិនមានអ្នកឆ្លងថ្មីឡើយ ក្នុងរយៈពេល២៤ម៉ោង កន្លងមក ហើយប្រទេសទាំង៣នេះ មានអ្នកឆ្លង ក្រោម៣០០នាក់។
នៅក្នុងប្រទេសតំបន់អាស៊ាន ក៏មានមន្ត្រីជាន់ខ្ពស់ម្នាក់ស្លាប់ ដោយកូវីដ១៩ គឺអភិបាលក្រុង Tanjungpinang ស្ថិតនៅលើកោះ Riau ប្រទេសឥណ្ឌូនស៊ី គឺលោក Syahrul អាយុ៥៩ឆ្នាំ បានស្លាប់ កាលពីថ្ងៃទី២៨ ខែមេសា ក្រោយការព្យាបាលជាច្រើនសប្តាហ៍ មិនទទួលបានលទ្ធផលល្អ។
បើតាមតួលេខរបស់គេហទំព័រ Worldometers. Info ស្តីពីប្រទេសតំបន់អាស៊ាន និងប្រទេសជិតខាងមួយចំនួន គិតត្រឹមម៉ោង៨ ព្រឹក ថ្ងៃទី៣០ ខែមេសា៖
១ សិង្ហបុរី មានអ្នក ឆ្លង ១៥ ៦៤១ នាក់ ស្លាប់ ១៤នាក់ និងជាសះស្បើយ ១១៨៨នាក់។
២ ឥណ្ឌូនេស៊ី មានអ្នកឆ្លង ៩៧៧១នាក់ ស្លាប់៧៨៤នាក់ និងជាសះស្បើយ១៣៩១នាក់។
៣ ហ្វីលីពីន មានអ្នកឆ្លង ៨២១២នាក់ ស្លាប់៥៥៨នាក់ និងជាសះស្បើយ១០២៣នាក់។
៤ ម៉ាឡេស៊ី មានអ្នកឆ្លង ៥៩៤៥ នាក់ ស្លាប់១០០នាក់ និងជាសះស្បើយ៤០៨៧នាក់។
៥ ថៃ មានអ្នកឆ្លង ២៩៤៧នាក់ ស្លាប់៥៤នាក់ និងជាសះស្បើយ២៦៦៥នាក់។
៦ ស្រីលង្កា មានអ្នកឆ្លង ៦៤៩នាក់ ស្លាប់៧នាក់ និងជាសះស្បើយ១៣៦នាក់។
៧ វៀតណាម មានអ្នកឆ្លង ២៧០នាក់ ស្លាប់ ០ នាក់ និងជាសះស្បើយ២២២នាក់។
៨ មីយ៉ានម៉ា មានអ្នកឆ្លង ១៥០នាក់ ស្លាប់៦នាក់ និងជាសះស្បើយ២៧នាក់។
៩ ប៊្រុយណេ មានអ្នកឆ្លង ១៣៨នាក់ ស្លាប់១នាក់ និងជាសះស្បើយ១២៤នាក់។
១០ កម្ពុជា មានអ្នកឆ្លង ១២២នាក់ ស្លាប់ ០ នាក់ និងជាសះស្បើយ១១៩នាក់។
១១ ឡាវ មានអ្នកឆ្លង ១៩នាក់ ស្លាប់០នាក់ និងជាសះស្បើយ៧នាក់។
១២ ទីម័រ មានអ្នកឆ្លង ២៤ នាក់ ស្លាប់០នាក់ និងជាសះស្បើយ៦នាក់។
តំបន់អាស៊ាន បើប្រៀបធៀប និងប្រទេសលោកខាងលិច គឺទាបបំផុត ដោយចំនួនអ្នកឆ្លងសរុប និងអ្នកស្លាប់មិនស្មើ១ថ្ងៃ នៅអាមេរិកផង៕ ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)