ថៃនៅតែបន្ដហាមឃាត់អ្នកទេសចរចិន ចូលក្នុងប្រទេសរបស់ខ្លួន

TNAOT 2020-04-30 10:04:44
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

បើទោះជារហូតមកដល់ពេលនេះ អាជ្ញាធរចិនបានគ្រប់គ្រងស្ថានការណ៍ នៃការឆ្លងរីក​រាល ដាល នៃកូវីដ១៩បានទាំងស្រុង ដោយមិនមានអ្នកឆ្លង នៅក្នុងស្រុកក្ដី ប៉ុន្ដែអាជ្ញាធរថៃនៅតែ បន្ដ​ហាមឃាត់អ្នកទេសចរចិន ចូលមកក្នុងប្រទេសរបស់ខ្លួនបន្ដទៀត។

យោងតាមកាសែតបាងកកប៉ុស្ដិ៍ បានចេញផ្សាយ នៅព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ថា មជ្ឈមណ្ឌល​គ្រប់គ្រងស្ថានការណ៍កូវីដ១៩ ​(CCSA) បានច្រានច្រោលសេចក្ដីរាយការណ៍​ថា អ្នក​ទេស​ចរចិន អាចនឹងត្រូវអនុញ្ញាតឲ្យចូលមកដើរលេងកម្សាន្ដ នៅលើទឹកដីថៃ ចាប់បីខែ​ក្រោយ​នេះតទៅ។

លោក Taweesilp Visanuyothin អ្នកនាំពាក្យ CCSA បានថ្លែង កាលពីថ្ងៃទី២៩ ខែមេសា ថា បញ្ហាខាងលើនេះ នឹងមិនអាចទៅរួចទេ ព្រោះអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) កាល​ពីថ្ងៃទី២៧ ខែមេសា បានសម្រេចថា បម្រាមការហោះហើរផ្នែកពាណិជ្ជកម្ម នឹងបន្ដហាមឃាត់ រយ:ពេលមួយខែទៀត គឺរហូតដល់ថ្ងៃទី៣១ ខែឧសភា។ ការពន្យារពេលលើបម្រាមនេះ ក៏​ដោយសារតែមានការព្រួយបារម្ភ អំពីវីរុសកូរ៉ូណាផងដែរ។

អ្នកនាំពាក្យរូបនេះ បានបន្ដថា ជាការពិតណាស់ ភ្ញៀវទេសចរបរទេស នឹងមិនអាចមកលេង​នៅថៃ បានទេ ក្នុងកាល:ទេស:នេះ។ អ្វីដែលជាកត្ដាចម្បង យើងត្រូវយកចិត្តទុកដាក់​យ៉ាង​សំខាន់​បំផុតទៅលើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋយើង។ រីឯរឿងវិស័យទេសចរណ៍ នឹង​ត្រូវគិត នាពេលក្រោយ។

កាលពីឆ្នាំកន្លងមក ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេស ជាង៤០លាននាក់ ក្នុងនោះ​មាន​អ្នក​ទេសចរចិន ជាង១១លាននាក់។ ថៃបានស្រូបចំណូលពីអ្នកទេសចរបរទេស ក្នុង​១ឆ្នាំៗ រាប់ពាន់លានដុល្លារអាមេរិក។ ប៉ុន្ដែចាប់តាំងពីការផ្ទុះការរីករាលដាល នៃវីរុសដ៏​កាច​សាហាវ​នេះ​មក ថៃបានបិទប្រទេសទាំងស្រុង ទើបធ្វើឲ្យប្រទេសនេះ​ខាតបង់​សេដ្ឋកិច្ច​យ៉ាង​ច្រើន ដូចជា បណ្ដាប្រទេសនានា នៅលើពិភពលោកផងដែរ។

ប្រទេសថៃ គឺជាគោលដៅដ៏សំខាន់បំផុត សម្រាប់ទាក់ទាញទេសចរចិន។ ប៉ុន្ដែចាប់​តាំង​ពី​ការផ្ទុះ​ឡើង នៃវីរុសដ៏កាចសាហាវនោះមក ជើងហោះហើរទាំងអស់ ត្រូវបានហាមឃាត់ ទើប​ធ្វើឲ្យ​ប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍របស់ប្រទេសនេះ។

បើគិតត្រឹមព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ប្រទេសថៃ មានការឆ្លងកូវីដ១៩ ចំនួន ២៩៤​៧​ករណី ក្នុងនោះស្លាប់៥៤នាក់ និងជាសះស្បើយ​ ២៦៦៥នាក់។ រីឯប្រទេសចិន ជាប្រភព នៃការផ្ទុះកូវីដ១៩ មានអ្នកឆ្លង ៨២ ៨៦២នាក់ ក្នុងនោះស្លាប់៤៦៣៣នាក់ និងជាសះ​ស្បើយ​៧៧ ៦១០នាក់៕ ប្រែសម្រួលដោយ Nuon

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • ប្រាសាទប្រី នៅកៀកនឹងផ្លូវវង់ធំតែភ្ញៀវទៅហួស មកហួស

    កម្ពុជា ដែនដីសុវណ្ណភូមិ 9389 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ប្រាសាទប្រី នៅកៀកនឹងផ្លូវវង់ធំតែភ្ញៀវទៅហួស មកហួស

    កម្ពុជា ដែនដីសុវណ្ណភូមិ 9389 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ប្រាសាទប្រី នៅកៀកនឹងផ្លូវវង់ធំតែភ្ញៀវទៅហួស មកហួស

    កម្ពុជា ដែនដីសុវណ្ណភូមិ 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ភាពកក់ក្តៅដែលម្តាយនិងឪពុកតែងផ្តល់អោយ

    រឿងដែលតែងតែជួប 2893 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ភាពកក់ក្តៅដែលម្តាយនិងឪពុកតែងផ្តល់អោយ

    រឿងដែលតែងតែជួប 2893 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ភាពកក់ក្តៅដែលម្តាយនិងឪពុកតែងផ្តល់អោយ

    រឿងដែលតែងតែជួប 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • [ការជ្រើសរើសសមាជិកអេកូយុវទូតជំនាន់ សត្វស្លាបទឹក]

    YOUNG ECO AMBASSADOR 9818 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    [ការជ្រើសរើសសមាជិកអេកូយុវទូតជំនាន់ សត្វស្លាបទឹក]

    YOUNG ECO AMBASSADOR 9818 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    [ការជ្រើសរើសសមាជិកអេកូយុវទូតជំនាន់ សត្វស្លាបទឹក]

    YOUNG ECO AMBASSADOR 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • តើជារឿងល្អទេ ដែលធ្វើឲ្យអ្នកដទៃឈឺចាប់?

    Hean Monyrothna 2847 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    តើជារឿងល្អទេ ដែលធ្វើឲ្យអ្នកដទៃឈឺចាប់?

    Hean Monyrothna 2847 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    តើជារឿងល្អទេ ដែលធ្វើឲ្យអ្នកដទៃឈឺចាប់?

    Hean Monyrothna 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប