TNAOT News

· 2020-04-30

ភ្លើងឆេះ​នៅកូរ៉េខាងត្បូងស្លាប់​ និងរបួសមនុស្ស​ជិត​៤០នាក់

#កូរ៉េខាងត្បូង# #អគ្គិភ័យ# #សង្គម# #ភ្លើងឆេះ# #ព័ត៌មានសង្គម#

8818

មនុស្សយ៉ាងតិច​៣៨នាក់​បានស្លាប់​ និងរបួស​ កាលពីថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០២០ នៅក្នុង ហេតុការណ៍​គ្រោះអគ្គិភ័យដ៏អាក្រក់បំផុត​​ នៅកូរ៉េខាងត្បូង ស្ថិតនៅ​ទីតាំងអគារសំណង់​មួយកន្លែង​ក្បែរ​រដ្ឋធានី។ 

មន្ត្រីកូរ៉េខាងត្បូង ​បានថ្លែងថា ជនរងគ្រោះបាត់បង់ជីវិត​ អាចកើនឡើងជាងនេះ ដោយសារ​មនុស្ស​ជាច្រើននាក់ ​អាចនៅជាប់​ នៅខាងក្នុងឃ្លាំង​​ដែលកំពុងស្ថិតក្រោមការសាងសង់ ស្ថិតក្នុងតំបន់ Icheon នាខាងត្បូង​ ទីក្រុងសេអ៊ូល ។

ភ្លើងបានឆេះនៅវេលាម៉ោងរសៀល ម៉ោងនៅក្នុងតំបន់ ។ កម្លាំងពន្លត់អគ្គិភ័យ​ជាច្រើន​រយនាក់​ បានចំណាយពេលជាច្រើនម៉ោង​ទម្រាំគ្រប់គ្រងស្ថានការណ៍បាន។  

កម្មករសំណង់៨នាក់ ​រងរបួសធ្ងន់ធ្ងរ​ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ​ក្បែរកន្លែងភ្លើងឆេះ ហើយ២នាក់ផ្សេងទៀត​ រងរបួសស្រាល។ មន្ត្រី​បានបញ្ជាក់ថា កម្មករ​ប្រហែល​៣០នាក់​បាន​ស្លាប់ ក្នុងនោះ​ម្នាក់​បានបាត់ខ្លួន។ 

មន្ត្រីកំពុងស៊ើបអង្កេតមូលហេតុ នៃគ្រោះអគ្គិភ័យនេះ ដែលសង្ស័យ​ថា បណ្តាលមកពី​ការផ្ទុះ​ចេញ​ពី​ជាន់ក្រោមដី ខណ:កម្មករ​កំពុងធ្វើការ។ 

លោក Seo Seung-hyun ប្រធាន​នាយកដ្ឋានអគ្គិភ័យ​ បានបញ្ជាក់ថា «មិនមានសម្លៀកបំពាក់​នៅសេសសល់ (លើខ្លួនកម្មករ) នោះឡើយ» ។ «យើងសន្មត់ថា ការហៀរប្រេង​ទើបបណ្តាល​ឲ្យមានហេតុការណ៍ផ្ទុះ​កើតឡើង ហើយថា ការផ្ទុះភ្លាមៗនេះ មិនមានឱកាស​ឲ្យកម្មកររត់​គេចខ្លួន​នោះឡើយ»។ អ្នកខ្លះទៀត​ស្លាប់ដោយសារស្រូបយក​នូវផ្សែងពុល ៕ ប្រែ​សម្រួលដោយ៖ thach yat

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស